Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាល​ក្រុង​បាងកក​ បន្ទោស​ប្រទេសជិតខាង ទើបផ្សែងពុលនៅរាជធានី ឈានដល់កម្រិតធ្ងន់ធ្ងរ

បានផុស

នៅ

ស្របពេលតំបន់មួយចំនួនក្នុងរាជធានីបាងកក នៃប្រទេសថៃ ត្រូវគ្របដណ្តប់ដោយផ្សែងពុលក្នុងកម្រិតធ្ងន់ធ្ងរពណ៌ក្រហម, អភិបាលក្រុង Chadchart Sittipunt បានបង្ហោះលើបណ្តាញសង្គម Facebook ដោយដាក់ការស្តីបន្ទោសបញ្ហានេះទៅលើប្រទេសជិតខាង ដ្បិតលោកមិននិយាយចំឈ្មោះថាប្រទេសណាក៏ដោយ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Nation នៅថ្ងៃចន្ទទី២៤ខែមីនាឆ្នាំ២០២៥, សន្ទស្សន៍គុណភាពខ្យល់ PM2.5 នៅខណ្ឌចំនួន៤៤ ក្នុងរាជធានី បានឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ទឹកក្រូច ខណៈ៦ខណ្ឌលោតដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរពណ៌ក្រហម ដែលប៉ះពាល់សុខភាពមនុស្សខ្លាំងបំផុត។

ខណ្ឌចំនួន៣ដែល PM2.5 ឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំងជាងគេគឺ Nong Khaem (៨០.៥ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប បន្ទាប់មកគឺ Thawi Watthana ៧៩.៩ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប និង Bueng Kum ៧៦.៩ មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។

(រូបថត៖ Nation)

យ៉ាងណាក្តី លោក Sittipunt បានបង្ហោះថា មានចំណុចក្តៅនៃផ្សែងពុលជាង ១ ០០០កន្លែង ត្រូវគេឃើញនៅប្រទេសជិតខាងចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យសប្តាហ៍មុន ហើយវាបានរសាត់អណ្តែតមកលើភាគកណ្តាលប្រទេសថៃនិងទីក្រុងបាងកក។

ដូច្នេះហើយ គុណភាពខ្យល់ក្នុងរាជធានីបានធ្លាក់ចុះដល់ ២ ០០០ម៉ែត្រគូបក្នុងមួយវិនាទី ធ្វើឲ្យធូលីប្រមូលផ្តុំជះឥទ្ធិពលដល់ខ្យល់រហូតដល់ពេលព្រឹកព្រលឹមថ្ងៃចន្ទ។

(រូបថត៖ Nation)

ទោះបែបនេះ រដ្ឋបាលក្រុងមិនទាន់ចេញសេចក្តីប្រកាសថាស្ថានភាពធ្ងន់ធ្ងរ ឈានដល់ការណែនាំឲ្យធ្វើការពីផ្ទះឡើយ ប៉ុន្តែពលរដ្ឋត្រូវប្រុងប្រយ័ត្ននិងការពារសុខភាព ដូចជាកាត់បន្ថយសកម្មភាពនៅខាងក្រៅ ឬពាក់ម៉ាសជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ UN ព្រមានថា ផ្សែងពុលកំពុងបង្កគ្រោះថ្នាក់សុខភាព​កុមារ​រា​ប់​លាន​នាក់​​នៅខេត្ត Punjab ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម