ព័ត៌មានជាតិ
ក្រសួងការងារវាយតម្លៃការអនុវត្តកម្មវិធី TVET នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញ កម្ពុជា-ថៃ
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការ, លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ, និង លោក មឿង ហុក អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ចុះពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET ១,៥លាននាក់ នៅនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម សំណូមពរនានា។

ទន្ទឹមនោះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ ដោយបានផ្តល់ជាមតិផ្តាំផ្ញើដល់វិទ្យាស្ថានត្រូវបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំ ណែនាំ លើកទឹកចិត្តដល់សិស្ស និស្សិតឱ្យយកចិត្តទុកដាក់រៀនសូត្រ និងត្រូវបន្តរៀបចំការបណ្តុះបណ្តាលឱ្យកាន់តែឆ្លើយតបជាអាទិភាពទៅនឹងតម្រូវការទីផ្សារ និងបន្តសហការជាមួយក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសរដ្ឋបាល រាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីផ្សព្វផ្សាយវគ្គបណ្តុះបណ្តាល TVET ១,៥លាននាក់ ឱ្យកាន់តែទូលំទូលាយ និងចំគោលដៅទៅតាមផែនការបណ្តុះបណ្តាល និងដើម្បីទទួលបានសិស្សចុះឈ្មោះចូលរៀន សិស្សមានកន្លែងចុះធ្វើកម្មសិក្សា និងមានការងារធ្វើស្របតាមអភិក្រម “រៀនឱ្យចេះ រៀនឱ្យចប់ ឱ្យមានការងារ”។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញវិទ្យាស្ថាន និងការសិក្សារបស់សិស្សតាមថ្នាក់រៀន រោងជាង និងបន្ទប់ពិសោធន៍ ដោយបានលើកទឹកចិត្តដល់ក្មួយៗសិស្សនិស្សិតឱ្យខិតខំប្រឹងប្រែងសិក្សា ដើម្បីអភិវឌ្ឍខ្លួនឯង ពិសេសយកចិត្តទុកដាក់លើការអភិវឌ្ឍជំនាញជាប្រចាំ មានជំនាញគឺជាជីវិត មានជំនាញមានការងារ មានការងារមានចំណូល និងមានឱកាសជួយដល់ក្រុមគ្រួសារនិងសង្គមជាតិ៕









-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?