Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញ​ជំងឺផ្តាសាយបក្សី​​កើត​លើ​សត្វចៀម​ដំបូង​បំផុត​​​នៅ​​ចក្រភពអង់គ្លេស

បានផុស

នៅ

ប្រធានពេទ្យសត្វ​នៃ​ប្រទេស​អង់គ្លេស​​ បានបញ្ជាក់ថា ខ្លួន​បាន​រកឃើញករណីជំងឺគ្រុនផ្តាសាយបក្សី (H5N1) ដែល​កើតលើសត្វចៀម​ដំបូងបង្អស់​​នៅ​​ក្នុង​ពិភពលោក នៅក្នុងកសិដ្ឋានមួយក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC នៅថ្ងៃទី២៥ខែមីនានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីតាំងពិតប្រាកដនៃកសិដ្ឋានមិនត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល បាននិយាយថា ករណីនេះត្រូវ​បានរកឃើញនៅក្នុងកសិដ្ឋានមួយក្នុងទីក្រុង Yorkshire ប្រទេសអង់គ្លេស។ អ្នកនាំពាក្រដ្ឋាភិបាលបានឲ្យដឹង​ថា ចៀម​ដែល​ឆ្លងមេរោគជាចៀមញីនិងមានតែមួយប៉ុណ្ណោះ ហើយត្រូវបានសម្លាប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាល​។ ចំណែក​កូនចៀមនិងសត្វចៀមផ្សេងទៀតបានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ។

នាយកដ្ឋានបរិស្ថាន អាហារ និងកិច្ចការជនបទ (Defra) ​នៃ​ប្រទេស​អង់គ្លេស​ បានឲ្យដឹងថា នេះជាលើកទីមួយហើយនៅក្នុងពិភពលោក​ដែល​មេរោគគ្រុនផ្ដា​សាយ​បក្សីត្រូវបានរកឃើញនៅក្នុងសត្វចៀម ខណៈជំងឺ​​នេះ​​ត្រូវបានគេរកឃើញពីមុនមានតែនៅក្នុងបសុសត្វនៅក្នុងប្រទេសផ្សេងទៀតប៉ុណ្ណោះ។

លោកស្រី Christine Middlemiss ប្រធានពេទ្យសត្វរបស់ចក្រភពអង់គ្លេស បាននិយាយថា បន្ទាប់ពីការរកឃើញនេះ វិធានការតឹងរឹង​ត្រូវបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះបន្ថែមទៀត។ លោកស្រីក៏បានសំណូម​ពរ​​ដល់ម្ចាស់សត្វទាំងអស់រាយការណ៍ពីរោគសញ្ញានៃការឆ្លងមេរោគផ្ដាសាយបក្សីលើសត្វរបស់ពួកគេទៅកាន់ភ្នាក់ងារពេទ្យសត្វជាបន្ទាន់។

(រូបភាព៖ Reuters)

ទោះបីហានិភ័យនៃការឆ្លងមានកម្រិតទាប នាយកដ្ឋានបរិស្ថាន អាហារ និងកិច្ចការជនបទ បានដាក់ប្រទេសអង់គ្លេសនៅក្នុង «តំបន់ការពារជំងឺគ្រុនផ្តាសាយបក្សី» ដើម្បី​បង្ការ​ជំងឺផ្តាសាយបក្សី និងបញ្ឈប់ការរីករាលដាល។ តំបន់ចំនួន ១៣ ត្រូវបានរឹតបន្តឹង រួមមាន Cheshire, Hull, East Riding of Yorkshire, Herefordshire, Lancashire, Merseyside, Norfolk, North Yorkshire, Shropshire, Suffolk, Worcestershire និង York ។

ទីភ្នាក់ងារស្តង់ដារអាហារក៏បានណែនាំឲ្យប្រជាជន ចម្អិន​ឱ្យបាន​ឆ្អិន​ល្អ​​ នូវ​អាហារ​ធ្វើ​ពីសាច់បក្សី និងផលិតផលបសុបក្សី រួមទាំងស៊ុតដើម្បីមានសុវត្ថិភាពក្នុងការបរិភោគ។

ជំងឺគ្រុនផ្តាសាយបក្សី (ឬH5N1) គឺជាជំងឺដែលបង្កឡើងដោយមេរោគដែលឆ្លងដល់សត្វស្លាប និងជួនកាលឆ្លងដល់សត្វដទៃទៀត ដូចជាសត្វគោយកទឹកដោះនៅអាមេរិកជាដើម​។ សត្វបក្សីចិញ្ចឹមចំនួន ១.៧៨ លានក្បាលត្រូវបានសម្លាប់នៅចន្លោះខែវិច្ឆិកា និងខែកុម្ភៈ ដោយសារតែការរីករាលដាលនៃជំងឺនៅទូទាំងចក្រភពអង់គ្លេស៕

(រូបភាព៖ Getty)
(រូបភាព៖ Pixabay)
(រូបភាព៖ Getty)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម