Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញា​ចក្រវាលឆ្នាំ២០២៤ Victoria រងការចោទថា មិនគោរពសន្យាក្នុងនាមជាម្ចាស់មកុដ

បានផុស

នៅ

Rafa Delfin ដែលជាម្ចាស់គេហទំព័រកែសម្ផស្ស Critical Beauty បានចែករំលែកអត្ថបទមួយអំពីរបៀបមុនពេលចាកចេញទៅបវរកញ្ញាចក្រវាល សម្រស់ជនជាតិដាណឺម៉ាក Victoria Kjær Theilvig បានចែករំលែកគម្រោងសង្គមរបស់នាង ស្តីពីការការពារសិទ្ធិសត្វ ហើយបានបង្ហោះឃ្លិបលេងជាមួយឆ្មា និងឆ្កែនៅមជ្ឈមណ្ឌលសង្គ្រោះសត្វ។

Rafa Delfin ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ស្រឡាញ់​សត្វ ដូច្នេះ​គាត់​បាន​គាំទ្រ​គម្រោង​សប្បុរសធម៌​របស់ Victoriaទៅកាន់ទីសាធារណៈ។ ទោះបីជាយ៉ាងណាក៏ដោយ Rafa Delfin បាននិយាយថា ចាប់តាំងពីបវរកញ្ញារូបនេះបានគ្រងមកុដបវរកញ្ញាចក្រវាលឆ្នាំ ២០២៤មក Victoria មិនដែលនិយាយអំពីគម្រោងសង្គមរបស់នាងម្តងទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានចោទសួរថា តើស្ថាប័នបវរកញ្ញាចក្រវាលមិនចង់ឲ្យ Victoria និយាយអំពីគម្រោងនេះ ឬថានាងរវល់ពេក ឬគ្រាន់តែសម្រាប់កម្មវិធីដើម្បីបង្កើតគម្រោងសប្បុរសធម៌ ដើម្បីនាំយកទៅចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៤។

ការ​បង្ហោះ​របស់ Rafa Delfin បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​និង​មតិ​សាទរ​របស់​អ្នក​គាំទ្រ​សម្រស់​អន្តរជាតិ។ មនុស្សជាច្រើនបានរិះគន់ Victoria ហើយបាននិយាយថា នាងគ្រាន់តែបង្ហាញពីគម្រោងសប្បុរសធម៌ដើម្បីជាស្ពានឈោងចាប់តំណែងជាម្ចាស់មកុដប៉ុណ្ណោះ។ អ្នកខ្លះថែមទាំងចោទនាងថា ជាបវរកញ្ញាក្លែងក្លាយ ហើយស្ថាប័នខ្វល់តែរឿងលុយកាក់ និងជំនួញ ខ្វល់ពីគម្រោងសង្គម។ ជាពិសេស កន្លងមកម្ចាស់មកុដ សរសេរក្នុងជីវប្រវត្តិរបស់នាងថា នាងជាអ្នកតស៊ូមតិសិទ្ធិសត្វ។

បន្ទាប់ពីគ្រងមកុដអស់រយៈពេលជាង ៤ ខែ Victoria Kjær Theilvig នៅតែជាឈ្មោះដ៏ចម្រូងចម្រាសជាមួយអ្នកគាំទ្រសម្រស់។ មនុស្សជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះជ័យជម្នះរបស់នាង ដោយនិយាយថាបវរកញ្ញាមានការសម្តែងមិនសូវល្អនៅក្នុងការប្រកួតឡើយ។

មិនតែប៉ុណ្ណោះ នាងក៏ទទួលបានការចាប់អារម្មណ៍តិចតួច និងមិនសូវសកម្មបន្ទាប់ពីជាប់ជ័យលាភី នាង​ក៏​រង​ផល​ប៉ះពាល់​ដោយ​រឿង​អាស្រូវ​រវាង​បវរកញ្ញា​ចក្រវាល និង​អ្នក​រៀបចំ​កម្មវិធី Miss Universe Denmark ដែរ។ ជាពិសេស កាលពីថ្ងៃទី ២៦ ខែកុម្ភៈ Victoria បានត្រលប់មកផ្ទះវិញបន្ទាប់ពីជាង ៣ ខែនៃការគ្រងមកុដនៅប្រទេសម៉ិកស៊ិក។ ខុសពីបវរកញ្ញាចក្រវាលដទៃទៀត ពិធីស្វាគមន៍នាងត្រឡប់មកស្រុកកំណើតវិញ មានអ្នកចូលរួមតែ ៣០នាក់ប៉ុណ្ណោះ រួមទាំងសាច់ញាតិ និងអ្នកសារព័ត៌មាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយ​កាត់​ជើងម្ខាង ​អតីតម្ចាស់មកុដ ​កូឡុំប៊ី​ បញ្ចេញភាព​ជឿជាក់លើកទឹកចិត្តខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម