Connect with us

ព័ត៌មានអន្ដរជាតិ

៤នាក់ស្លាប់​និងជាង២០០០នាក់​ត្រូវជម្លៀស​​ចេញ​ពីភ្លើង​ឆេះព្រៃ៤ថ្ងៃជាប់គ្នា​នៅកូរ៉េ​ខាងត្បូង​

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ៨នាក់​ទៀត​បានរងរបួស និងប្រជាជនជាង២០០០នាក់ត្រូវបានជម្លៀសចេញ ខណៈដែលភ្លើងឆេះព្រៃដ៏ខ្លាំង៤ថ្ងៃជាប់គ្នាបណ្តាលមកពីខ្យល់បក់ខ្លាំងនៅតំបន់ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង។ ​​យោង​​ការ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន​Yonhap កាលពីថ្ងៃទី២៤ខែមីនា។

(រូបភាព៖​ Yonhab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើងឆេះព្រៃនេះ បានចាប់ផ្តើមឆេះខ្លាំងតាំងពីថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងតំបន់ Sancheong ក្នុងខេត្ត North Gyeongsang ចម្ងាយប្រហែល២៥០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ហើយបានរាលដាលដល់ផ្នែកផ្សេងទៀត។

គិតមកដល់ថ្ងៃចន្ទម្សិលមិញ តំបន់ភាគអាគ្នេយ៍ដូចជា Ulju, Uiseong និង Hadong នៅតែរងការបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃនេះ ខណៈអាជ្ញាធរកំពុង​មមាញឹក​​​​បង្កើន​សកម្មភាព​ពន្លត់។ ផ្ទៃដីរាប់ពាន់ហិកតា អគារនិងផ្ទះ១៦២ខ្នងត្រូវ​បានដុតបំផ្លាញ ហើយអ្នកស្រុកជាង២០០០នាក់ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន។

នៅ​តំបន់ Sancheong ភ្លើង​បាន​រលត់​អស់៨៥ភាគរយ​គិត​ត្រឹម​ម៉ោង ៦ល្ងាចថ្ងៃចន្ទ បន្ទាប់​ពី​អាជ្ញាធរ​​បាន​ប្រើប្រាស់ឧទ្ធម្ភាគចក្រ​ចំនួន៣៦គ្រឿង ពង្រាយបុគ្គលិក​ចំនួន២៤២៤នាក់ និង​រថយន្តពន្លត់២៥២ គ្រឿង។ ការឆាបឆេះនៅតំបន់នេះ ត្រូវបានគេប៉ាន់ប្រមាណថា បានប៉ះពាល់ដល់ផ្ទៃដីចំនួន១៥៥៣ ហិកតា, ឆក់យកជីវិតមនុស្ស ៤នាក់, របួស ៨ នាក់ និងបង្ខំឲ្យមនុស្ស ១១៤៣នាក់ជម្លៀសចេញ។ វាជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ។

នៅតំបន់ Uiseong អាជ្ញាធរប្រឈមនឹងការលំបាកក្នុងការពន្លត់ភ្លើង ដោយសារតែខ្យល់បក់ខ្លាំងរហូតដល់១៥ម៉ែត្រ​ក្នុងមួយ​វិនាទី ហើយ​គិតត្រឹមម៉ោង៦ល្ងាចចន្ទ ភ្លើងបានរលត់៦០ភាគរយ។ ភ្លើង​នៅ​ក្នុង​តំបន់​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​បាន​ប៉ះ​ពាល់​លើ​ផ្ទៃដី​ចំនួន ៨៤៩០ហិកតា និង​បង្ខំ​មនុស្ស៩០៩នាក់​ត្រូវ​ជម្លៀស​ចេញ។

ចំណែកនៅតំបន់ Ulju អាជ្ញាធរបានពន្លត់៨៣ភាគរយ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃច័ន្ទដូចគ្នា។ អាជ្ញាធរក៏​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ពន្លត់​ភ្លើង​ដ៏​ធំនេះ ​ដោយ​សារ​ខ្យល់​បក់​ខ្លាំង​ដែល​មាន​ល្បឿន​រហូត​ដល់៨ម៉ែត្រ​ក្នុង​មួយ​វិនាទី។

(រូបភាព៖​ Yonhab)

ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo ដែលទើបចូលកាន់តំណែងជាប្រធានាធិបតីស្តីទី បាននិយាយថា៖«ដោយសារភ្លើងឆេះព្រៃមិនទាន់ត្រូវបានពន្លត់ យើងនឹងដាក់អាទិភាពកំពូលក្នុងការធានាសុវត្ថិភាពចំពោះអ្នកពន្លត់ភ្លើង និងដោះស្រាយភាពរអាក់រអួលសម្រាប់អ្នកដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ» ដោយ​ប្តេជ្ញា​ថានឹងផ្តល់ការគាំទ្រពេញលេញសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅពេលដែលភ្លើងឆេះព្រៃត្រូវបានពន្លត់។

ជាមួយគ្នានេះ លោក Choi Sang-mok ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​បានកាន់កាប់​តួនាទី​​​ជា​ប្រធានាធិបតីស្តីទី​ បានប្រកាសថា រដ្ឋាភិបាលបានសម្រេចផ្តល់ជំនួយដល់តំបន់ Sancheong និងតំបន់ផ្សេងទៀតដែល​រងផលប៉ះពាល់ដោយភ្លើងឆេះព្រៃជាមួយនឹងជំនួយផ្នែកហិរញ្ញវត្ថុពិសេសដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ចំនួន២.៦ ពាន់​លានវ៉ុន (១៧៧.៤ លានដុល្លារអាមេរិក)។

រដ្ឋាភិបាលកូរ៉េខាងត្បូងក៏នឹងផ្តល់មូលនិធិសង្គ្រោះគ្រោះមហន្តរាយចំនួន ៥០លានវ៉ុន ដើម្បីគាំទ្រដល់អ្នកជម្លៀសចេញ​ និងជនរងគ្រោះនៅតំបន់ Sancheong៕

(រូបភាព៖​ Yonhab)
(រូបភាព៖​ Yonhab)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម