កូវីដ-១៩
មូលហេតុ អ្នកគេងមិនគ្រប់គ្រាន់ និងឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងកូវីដបំផុត
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលគេងមិនបានគ្រប់គ្រាន់ឬឧស្សាហ៍ធ្វើការអស់កម្លាំង ហាក់ដូចជាងាយនឹងឆ្លងជំងឺកូវីដ-១៩។
លើសពីនេះទៅទៀត សម្រាប់អ្នកដែលធ្វើការអស់កម្លាំងរាល់ថ្ងៃ ពួកគេអាចមានហានិភ័យរហូតដល់ទៅទ្វេដងឯណោះ ក្នុងការធ្លាក់ខ្លួនឈឺដោយសាររីរុសនេះ។
ក្រុមសិក្សាដែលដឹកនាំដោយ សាលាសុខភាពសាធារណៈ Bloomberg នៃសាកលវិទ្យាល័យ Johns Hopkins ក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland ជឿជាក់ថា ស្ថានភាពទាំងនេះ បានធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលជាហេតុបង្កើនឲ្យមានភាពងាយឆ្លងទៅនឹងជំងឺកូវីដ-១៩។
ការស្រាវជ្រាវថ្មី ដែលចេញផ្សាយក្នុងទស្សនាវដ្តី BMJ Nutrition Prevention & Health បានបង្ហាញថា ក្រុមអ្នកស្រាវជ្រាវបានពិនិត្យមើលលទ្ធផលនៃការស្ទាបស្ទង់ លើបុគ្គលិកសុខាភិបាលដែលប៉ះពាល់ជាមួយអ្នកជំងឺកូវីដ។
ការស្ទាបស្ទង់ចាប់ពីថ្ងៃទី១៧ខែកក្កដាដល់ថ្ងៃទី២៥ខែកញ្ញាឆ្នាំមុន ត្រូវបានធ្វើឡើងដោយបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ អង់គ្លេសនិងសហរដ្ឋអាមេរិក។
អ្នកឆ្លើយសំណួរ ត្រូវបានគេសួរលម្អិតអំពីរបៀបរស់នៅនិងសុខភាពរបស់ពួកគេ ដែលរាប់បញ្ចូលទាំង ថាតើពួកគេគេងបានប៉ុន្មានម៉ោងនិងហត់នឿយពីការងារខ្លាំងប៉ុនណាផងដែរ។
ក្នុងចំណោមបុគ្គលិកថែទាំសុខភាពចំនួន២,៨៨៤នាក់ដែលបានចូលរួមការស្ទង់មតិ មាន៥៦៨នាក់ក្នុងចំណោមនោះបានរាយការណ៍ថា ពួកគេឆ្លងជំងឺកូវីដ-១៩។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រហែល២៤ភាគរយ ពោលគឺមួយភាគបួនក្នុងចំណោមអ្នកឆ្លងបាននិយាយថា ពួកគេគេងមិនលក់នៅពេលយប់។
ស្របពេលជាមួយគ្នានោះ ប្រហែល៥,៥ភាគរយនៃបុគ្គលិកថែទាំសុខភាពដែលឆ្លងកូវីដ បានរាយការណ៍ថា មានភាពអស់កម្លាំងជារៀងរាល់ថ្ងៃ បើប្រៀបធៀបទៅនឹងបុគ្គលិក៣ភាគរយដែលមិនមានការឆ្លង។
គួរបញ្ជាក់ថា ការស្រាវជ្រាវពីមុនក៏បានផ្សារភ្ជាប់ ការគេងមិនគ្រប់គ្រាន់និងការធ្វើការអស់កម្លាំង ទៅនឹងហានិភ័យកាន់តែខ្លាំងនៃការឆ្លងទាំងវីរុសនិងបាក់តេរីផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកឃើញលេខរៀងអ្នកចាក់វ៉ាក់សាំងទី២លាន និងទទួលបានរង្វាន់លើកទឹកចិត្ត ប្រាក់១០ លានរៀល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា