Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌបឹងកេងកង ទុករយៈពេលមួយសប្ដាហ៍ឲ្យរុះរើចេញ បញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ

បានផុស

នៅ

ដើម្បី​សោភ័ណភាព​តាម​ដង​ផ្លូវ​សាធារណៈ និង​កាត់បន្ថយ​ការ​កកស្ទះ អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បាន​ចេញ​សេចក្ដីជូនដំណឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​យក​ចំណី​ផ្លូវ​ធ្វើជា​អាជីវកម្ម​លក់ដូរ​នៅ​លើ​ផ្លូវ ៣៤៨ ឲ្យ​រុះរើ​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈពេល​មួយ​សប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​នៅ​លើ​ផ្លូវ​លេខ ៣៤៨ កែង​ផ្លូវ ១៦៣ និង​ផ្លូវ​លេខ ៣៤៨ កែង​ផ្លូវ ១៧៣ ស្ថិត​ក្នុង​ភូមិ ៧ សង្កាត់​ទួល​ស្វាយព្រៃ​ទី ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជីវករ​លក់ដូរ​យក​ចិញ្ចើម​ដាក់​លក់​ទំនិញ ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ជា​ខ្លាំង ទើប​អាជ្ញាធរ​ចេញ​សេចក្ដីជូនដំណឹង​ឲ្យ​រុះរើ​ចេញ​ជា​បន្តបន្ទាប់។

បើ​តាម លោក លី ពូ ចៅសង្កាត់​ទួល​ស្វាយព្រៃ​ទី ១ បាន​ប្រាប់​កម្ពុជា​ថ្មី ឲ្យ​ដឹង​ថា ចំពោះ​បញ្ហា​នេះ​ដែរ អាជីវករ​ប្រមាណ​ជាង ៥០ នាក់ ដែល​លក់ដូរ​ចល័ត ភាគច្រើន​ជា​អ្នក​លក់​បន្លែ ត្រី​សាច់ ជាដើម ដោយ​ អាជីវករ​ទាំងអស់​នោះ​បាន​តវ៉ា​មិន​យល់ព្រម​សហការ​ជាមួយ​អាជ្ញាធរ​នោះ​ឡើយ។ ចំពោះ​ការ​លក់ដូរ​នេះ អាជ្ញាធរ​បាន​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​ចូល​ទៅ​លក់​នៅ​ខាងក្នុង​វិញ ដោយសារតែ​កាលពី​ជំនាន់​កូវីដ​-១៩ គឺ​មិន​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ ទើប​ឲ្យ​ពួកគាត់​មក​លក់​នៅ​ខាងក្រៅ។

លោក​បាន​បន្ត​ថា ដោយសារតែ​មាន​ការ​យោគយល់​ក៏​ចេះតែ​ឲ្យ​លក់​ចាប់​តាំងពី​នោះ​មកដល់​បច្ចុប្បន្ន​នេះ។ ដោយឡែក​ពេល​ថ្មីៗ នេះ ខាង​រដ្ឋបាល​ខណ្ឌ ក៏បាន​ចេញ​សេចក្ដីជូនដំណឹង​ទៅកាន់​អាជីវករ​រួច​ហើយ​ដែរ គឺ​ទុក​រយៈពេល​មួយ​សប្ដាហ៍ បើ​សិន​ជា​មាន​នរណា​មិន​អនុវត្ត នឹង​ត្រូវ​ចាត់វិធានការ​រដ្ឋបាល​ជាក់​ជា​ពុំខាន។

ដោយឡែក​អាជីវករ​ឈ្មោះ​ហៅ​ក្រៅ អ៊ី មឿន បាន​លើក​ឡើង​ថា ចំនួន​តូប​នៅ​ខាងក្នុង​ផ្សារ​គឺ​មាន​ចំនួន​ច្រើន ហើយ​ម្យ៉ាងវិញទៀត​អាជីវករ​ភាគច្រើន​លក់ដូរ​គឺ​នៅ​ដើម​ផ្សារ និង​ចុង​ផ្សារ​តែប៉ុណ្ណោះ។ ចំណែក​នៅ​ចំណុចកណ្ដាល នៃ​ផ្សារ គឺ​សល់​តូប​ជាច្រើន​នៅ​ទំនេរ ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​សម្រេច​ឲ្យ​អាជីវករ​ដែល​លក់ដូរ​នៅ​លើ​ដង​ផ្លូវ​សាធារណៈ​ចូល​ទៅ​លក់​នៅ​ខាងក្នុង​វិញ ដើម្បី​បញ្ចៀស​ការ​កកស្ទះ និង​លក់​គ្មាន​សណ្ដាប់ធ្នាប់​នៅ​លើ​ផ្លូវ​សាធារណៈ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន ក៏បាន​សំណូមពរ​ដល់​អាជីវករ​ទាំងអស់ សូម​ចូលរួម​សហការ​ជាមួយ​នឹង​អាជ្ញាធរ ដោយ​ចូល​ទៅ​លក់​ក្នុង​ផ្សារ​ទាំងអស់​គ្នា ចូលរួម​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម