Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាមដាក់ពន្ធលើប្រទេសដែលទិញប្រេង វេណេហ្ស៊ុយអេឡា

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បាន​គំរាមកំហែងដាក់ពន្ធ ២៥ ភាគរយ លើទំនិញដែល​នាំចូលសហរដ្ឋអាមេរិកពីប្រទេស​ដែល​ទិញ​ប្រេង/ឧស្ម័ន​​របស់វេណេហ្ស៊ុយអេឡា ក្នុងវិធានការបង្កើនភាពតានតឹងពាណិជ្ជកម្ម​សកល​ចុង​ក្រោយ​របស់ខ្លួន​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្ធដែល​លោក ត្រាំ ​គំរាមកំហែងថ្មីថ្មោងនេះ គ្រោង​នឹង​ចូល​ជាធរមាន​នៅថ្ងៃទី ២ មេសា ពោលគឺចំថ្ងៃដែល​ពន្ធឆ្លើយតបឱ្យ​ស្មើគ្នា​ (Reciprocal Tariffs) របស់​លោក កំណត់ថា​នឹង​ចូលជាធរមាន​។

លោក ត្រាំ បានពណ៌នាចំណាត់ការនេះថាជា «ពន្ធបន្ទាប់បន្សំ» ដែលមានបំណងដាក់ទណ្ឌកម្មវេណេហ្ស៊ុយអេឡា «សម្រាប់ហេតុផលជាច្រើន» រួមទាំងការចោទប្រកាន់ថា ​ប្រទេស​នេះ «មានចេតនា» បញ្ជូនសមាជិកក្រុមទំនើង ក៏ដូចជា​ជនអន្តោប្រវេសន៍ខុសច្បាប់ ទៅសហរដ្ឋអាមេរិកជាដើម​។

ការគំរាមកំហែងចុងក្រោយ ​រំពឹងថានឹងបង្កើនសម្ពាធលើអ្នកទិញប្រេងសំខាន់ៗរបស់​​វេណេហ្ស៊ុយអេឡាបច្ចុប្បន្ន ដែលរួមមាន​ចិន ឥណ្ឌា និងអេស្បាញ ​ដែលជាប្រភព​ហិរញ្ញវត្ថុដ៏សំខាន់សម្រាប់​រដ្ឋាភិបាលវេណេស៊ុយអេឡា។

មែនទែនទៅ លោក ត្រាំ​បាន​ដំឡើង​ពន្ធ ២០ ភាគរយ លើ​ទំនិញ​របស់​ចិន​រួច​ទៅហើយ​ចាប់តាំងពីខែកុម្ភៈមក​។ ​សម្រាប់​វេណេស៊ុយអេឡា ចិន​ជា​អ្នក​ទិញ​ប្រេង​ដ៏​សំខាន់​របស់​ខ្លួន។ ប៉ុន្តែវេណេស៊ុយអេឡា មិនមែនជាប្រភពប្រេងឆៅដ៏ធំសម្រាប់ចិន ដែលបាននាំចូលច្រើនជាង ១១ លានបារ៉ែល/ថ្ងៃ កាលពីឆ្នាំមុន នោះទេ​។

គួរ​កត់​សម្គាល់ថា​ ក្រៅតែពីបញ្ហា​នេះ ​លោក​ ត្រាំ ថ្លែង​ថា លោក​នៅតែមាន​គម្រោង​ដាក់ពន្ធលើផលិតផលជាក់លាក់មួយចំនួន​ រួមទាំងរថយន្ត ឈើ និងបន្ទះឈីប ដោយថែម​ទាំង​បាន​បន្តថា​ គម្រោង​ពន្ធទាំងនេះ​បាន​ជំរុញ​ការវិនិយោគក្នុងស្រុក​អាមេរិក​រួច​ទៅហើយ​។ ​

លោកនឹង​នៅតែបន្តដាក់ពន្ធឱ្យស្មើគ្នា​ផងដែរនៅថ្ងៃ ២ មេសា ប៉ុន្តែគូស​បញ្ជាក់ថា​ ​អត្រាពន្ធសម្រាប់ប្រទេសខ្លះអាច​នឹង​ទាបជាងអត្រាដែលប្រទេស​ទាំងនោះដាក់ពន្ធលើ​ទំនិញ​អាមេរិក ដោយ​ខ្លាច​ថាប្រទេស​ពួកគេ​មិន​អាច​ទទួលយកបាន «ព្រោះដាក់ពន្ធលើយើងខ្ពស់ពេក»។ លោក​ត្រាំក៏​អះអាងផងដែរថា​ ប្រទេស​ខ្លះអាច​នឹង​ត្រូវបាន​លើកលែងចំពោះពន្ធប្រភេទ​នេះ​។

ការថ្លែងឱ្យ​របស់ ត្រាំ ធ្វើឡើង​ក្រោយ​មាន​សេចក្ដីរាយការណ៍ថា​ រដ្ឋបាល​របស់​លោក​អាច​នឹង​ដក​មុខទំនិញ​មួយ​ចំនួន​ចេញ​ពីបញ្ជីជាប់​ពន្ធនៃពន្ធឱ្យ​ស្មើគ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម