Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការរើសអើងជាតិសាសន៍ នឹងអាចបង្កើតជម្លោះជាតិសាសន៍ រហូតផ្ទុះសង្គ្រាម

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត គូសបញ្ជាក់ថា ការរើសអើងជាតិសាសន៍ នឹងអាចបង្កើតនូវជម្លោះជាតិសាសន៍ ហើយអាចបង្កឱ្យមានសង្គ្រាម និងអស្ថិរភាពសង្គម ហេតុដូច្នេះ កម្ពុជា ត្រូវតែការពារឱ្យបាននូវសម្បតិ្តសុខដុមនីយកម្មសាសនា ដើម្បីពលរដ្ឋរស់នៅដោយសុខដុម។  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ នៅចំពោះមុខប្រធានរដ្ឋសភាម៉ាឡេស៊ី និងឥស្លាមសាសនិកជាង៦ពាន់នាក់ នៅក្នុងពិធី“ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥” រៀបចំឡើងនាល្ថាចថ្ងៃទី២៤ ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ហ៊ុុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«ការប្រះស្រាំ រើសអើងជាតិសាសន៍ នឹងអាចបង្កើតនូវជម្លោះជាតិសាសន៍ ហើយអាចបាត់បង់នូវមួយផ្នែកនៃសន្តិភាព និងស្ថិរភាពសង្គម។ ដូច្នេះកម្ពុជា ដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បតិ្តដែលត្រូវថែទាំឱ្យបានគង់វង្ស»។

ពីពិធីដដែល សម្ដេចនាយករដ្ឋមន្ត្រី ឱ្យថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកប​ដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

សម្ដេច ហ៊ុន ម៉ាណែត ក៏ឱ្យសហគមន៍ខ្មែរឥស្លាម បន្តសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ​ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អ បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍។

សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។

យ៉ាងណា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា កម្ពុជា ពិតជាមានមោទនចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ ដែលការណ៍នេះមិនត្រឹមតែជាមោទនភាពរបស់កម្ពុជានោះទេ តែជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ។ សម្ដេចអះអាងបែបនេះ ដោយភ្ជាប់ទៅការកោតសរសើរពីសំណាក់ប្រទេសជាច្រើន ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការងារល្អជាមួយគ្រប់ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត៕​

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម