Connect with us

ព័ត៌មានអន្ដរជាតិ

របបយោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាស ប៉ះចំ​គ្លីនិកតាមភូមិ សម្លាប់មនុស្ស១១នាក់

បានផុស

នៅ

ការវាយប្រហារតាមអាកាសរបស់​កង​ទ័​​ព​របបយោធាមីយ៉ាន់ម៉ាទៅលើគ្លីនិកមួយនៅក្នុងភូមិដាច់ស្រយាលមួយបានសម្លាប់មនុស្ស​១១នាក់ រួមទាំងវេជ្ជបណ្ឌិត និងប្រពន្ធរបស់គាត់​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​ AFP កាលពីថ្ងៃទី២៤ខែមីនា។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអ្នកស្រុក ការវាយប្រហារតាមអាកាសនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២២ខែមីនាដែលវាយប្រហារលើគ្លីនិកពេទ្យក្នុងភូមិ Hnan Khar ភាគខាងលិចតំបន់ Magway ដែលបច្ចុប្បន្នកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋប្រហារ។ សាក្សី​ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកមកពីតំបន់នោះបានប្រាប់ AFP ថាវេជ្ជបណ្ឌិតម្នាក់ និងប្រពន្ធរបស់គាត់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់​នោះ​។

អ្នកស្រុកក្នុងតំបន់ បាន​និយាយ​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា៖«យោធា​កំពុងវាយប្រហារតាមអាកាសញឹកញាប់ជាងមុនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយជនស៊ីវិលទាំងអស់មានការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេតែងតែឮសំឡេងយន្តហោះចម្បាំងរបស់​​របប​យោធា ហើយត្រៀមខ្លួនដើម្បីលាក់ខ្លួន»។

អ្នកវិភាគនិយាយថា បន្ទាប់ពី​របប​យោធាមីយ៉ាន់ម៉ា​រង​នូវ​ការបាត់បង់ទឹកដីជាច្រើនទៅ​ក្រុមប្រដាប់អាវុធប្រឆាំងរបបយោធា ​របប​យោធា​មីយ៉ាន់ម៉ាបានប្រើកម្លាំងទ័ពអាកាសដ៏មានឥទ្ធិពលរបស់ខ្លួន ដែលមានការគាំទ្រផ្នែកបច្ចេកទេសរបស់រុស្ស៊ី គឺជាគន្លឹះសំខាន់ក្នុងការវាយប្រហារសត្រូវ។

(រូបភាព៖ Facebook)

យោងតាមអង្គការមិនរកប្រាក់ចំណេញនៅ​ទីតាំងជម្លោះប្រដាប់អាវុធ និងទិន្នន័យព្រឹត្តិការណ៍ (Acled) ដែល​បានឱ្យដឹងថា ចំនួននៃការវាយប្រហារតាមផ្លូវអាកាសរបស់យោធាលើជនស៊ីវិលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក្នុងអំឡុងពេល​សង្រ្គាមស៊ីវិល។ តួរលេខនេះគឺច្រើនជាងបីដងកាលពីឆ្នាំមុន ហើយ Acled បានព្យាករណ៍ថា របបយោធានឹងបន្តពឹងផ្អែកលើការវាយប្រហារតាមអាកាសព្រោះរបបនេះកំពុងស្ថិតនៅក្រោមសម្ពាធ ក្រុមប្រឆាំងដែលកំពុងកើនឡើងនៅលើទឹកដី។

គួរបញ្ជាក់ថារដ្ឋប្រហារយោធាឆ្នាំ ២០២១ បានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលដ៏ប្រេះស្រាំរវាង​របបយោធា ទ័ពព្រៃប្រឆាំងរដ្ឋប្រហារ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច បណ្ដាលឲ្យជនស៊ីវិលរាប់ពាន់នាក់​​ស្លាប់​, ប្រជាជនភៀសខ្លួនទៅប្រទេសជិតខាង, សេដ្ឋកិច្ចជាប់គាំង និងធ្វើឲ្យមានបញ្ហាអត់ឃ្លានដល់ប្រជាជនប្រទេសអាស៊ីអាគ្នេយ៍នេះ៕

(រូបភាព៖ Facebook)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម