Connect with us

កីឡា

កីឡាប្រដាល់​សកល​ ចាប់​ផ្តើម​ពង្រឹង​សមត្ថភាព​តាម​រយៈ​ការប្រកួតតេស្ត​២​សប្តាហ៍ម្តង

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​ចាប់​ផ្តើម​ផែន​ការ​សកម្មភាព​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ក្រុម​ជម្រើស​ជាតិ​​​តាម​រយៈ​ការ​បោះ​ជំរំ​ហ្វឹកហាត់ និង​ប្រកួត​តេស្ត​សមត្ថភាព​ជាក់​ស្តែង​រាល់​ពីរ​សប្តាហ៍​ម្តង។

លោក ប៊ុយ សុភ័ណ្ឌ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុយ សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​បាន​ធ្វើ​តេស្ត​ជ្រើស​រើស​អត្តពលិក​ប្រដាល់​សកល​ពីរ​កម្រិត​គឺ ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ក្រុម​ថ្នាល​យុវជន។ បន្ទាប់​ពី​​បាន​ធ្វើ​តេស្ត​ជ្រើស​រើស​រួច​រាល់ កីឡាករ កីឡាការិនី​ទាំង​អស់​ត្រូវ​ចូល​បោះ​ជំរំ​ហ្វឹក​ហាត់ និង​ការ​ប្រកួត​សាក​ល្បង​សមត្ថភាព​ជាក់​ស្តែង​រាល់​ពីរ​សប្តាហ៍​ម្តង​ជា​មួយ​ក្លិប​​ប្រដាល់​សកល​នានា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

សកម្មភាព​ប្រកួត

លោក​បាន​លើក​ឡើង​ថា ៖«​ថ្ងៃ​នេះ សហព័ន្ធ​បាន​ជ្រើស​រើស​ក្រុម​ជម្រើស​ជាតិ​២​កម្រិត​គឺ កម្រិត​​យុវជន និង​​ឈុត​ធំ សម្រាប់​​ត្រៀម​ស៊ីហ្គេម នៅ​ប្រទេស​ថៃ ពី​ព្រោះ​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​២​កម្រិត។ យើង​​នឹង​ប្រមូលផ្តុំ​កីឡាករ កីឡាការិនី​ហ្វឹក​ហាត់​ដែល​នឹង​ចាប់​ផ្តើម​នៅ​ខែ​មេសា​ខាង​មុខ»។

សកម្មភាព​ប្រកួត

លោក​បាន​បន្ត​ថា ៖«ការ​ធ្វើ​តេស្ត និង​ការ​ប្រកួត​តេស្ត​នេះ​​គឺ​ជា​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​ដល​ខុស​ប្លែក​ពី​មុន ដោយសារ​យើង​បាន​សហការ​ជា​មួយ​បណ្តា​ក្លិប​​ប្រដាល់​សកល​នានា​នៅ​រាជ​ធានី​ភ្នំពេញ​​ដើម្បី​ហ្វឹក​ហាត់​ផង ប្រកួត​សាក​ល្បង​សមត្ថភាព​ផង ដែល​ធ្វើ​រៀង​រាល់​ពីរ​សប្តាហ៍​ម្តង​ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា​​ទៅ»។

សកម្មភាព​ប្រកួត

«ទីមួយគឺ​បោះ​ជំរំ​ហ្វឹក​ហាត់ និង​ប្រកួត​ដក​ស្រង់​បច្ចេកទេស​រាល់​២​សប្តាហ៍​ម្តង​ជា​មួយ​​ក្លិប។ ក្រៅ​ពី​នេះ សហព័ន្ធ​អាច​នឹង​រៀបចំ​ការ​ប្រកួត​ថ្នាល​រាល់​មួយ​ខែ​ម្តង គឺ​ជា​ការ​ប្រកួត​ថ្នាល​ជម្រើស​ជាតិ​ជា​មួយ​ថ្នាល​របស់​ក្លិប ដើម្បី​ឲ្យ​ពួក​គាត់​មាន​បទ​ពិសោធ​សម្រាប់​ការ​​ត្រៀម​​កីឡា​យុវជន​អាស៊ី​នៅ​កម្ពុជា​ឆ្នាំ​២០២៩»។

សកម្មភាព​ប្រកួត

សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​កីឡាករ កីឡាការិនី​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ជាក់​ស្តែង​នៅ​លើ​សង្វៀន ប៉ុន្តែ​មិន​សូវ​មាន​ច្រើន​ទេ ដោយសារ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកជន​របស់​ស្ថានីយ៍​ទូរទស្សន៍​បច្ចុប្បន្ន​លែង​ដាក់ឲ្យ​មាន​ការ​ប្រកួត​ប្រដាល់​សកល៕

សកម្មភាព​ប្រកួត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម