Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាគាំទ្រការអនុវត្តអភិក្រម «ចុះជួយ ជាជាងចុះចាប់ ចុះរំខាន» ពលរដ្ឋ

បានផុស

នៅ

ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានគាំទ្រចំពោះអភិក្រមរបស់រដ្ឋាភិបាលដែលមន្ត្រីរដ្ឋាភិបាលចុះជួយវិស័យឯកជន ជាជាងចុះទៅចាប់ ចុះពិន័យ ដែលអភិក្រមនេះនឹងជំរុញទំនាក់ទំនងល្អរវាងវិស័យសាធារណៈ និងឯកជន ព្រមទាំងជំរុញដល់ការចូលរួមបានសកម្មរបស់ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកវេទិកាផ្សព្វផ្សាយស្ដីពី «វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍» នៅសាលសន្នីសិទរដ្ឋសភា ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្ដេចសភាធិការធិបតី ឃួន សុដារី មានជំនឿថាការ​ជួយដល់វិស័យឯកជននិងជួយជំរុញដល់ការអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់កម្ពុជា ដោយរម្លឹកថា «ភាពជោគជ័យ ឬបរាជ័យរបស់ប្រទេសជាតិយើងគឺអាស្រ័យលើសមត្ថភាពរបស់យើង ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតាមវិស័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់»។

សម្ដេចថា៖ «ការចុះជួយជៀសជាងចុះចាប់ និងចុះរំខាន ដែលឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ហែម វណ្ណឌី បានលើកឡើង កាលពីសន្និបាតក្រសួងកន្លងទៅថ្មីៗនេះ គឺពិតជាចាំបាច់ណាស់ ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងវិស័យសាធារណៈ និងឯកជន និងជំរុញការចូលរួមឱ្យបានសកម្មរបស់ប្រជាពលរដ្ឋ»។

ថ្លែងក្នុងពិធីបើកវេទិកានេះដែរ រដ្ឋមន្ត្រឧស្សាហកម្ម លោក ហែម វណ្ណឌី បានលើកឡើងថាការអនុវត្តអភិក្រម ចុះជួយជាង ចុះចាប់ និងចុះពិន័យ នេះទទួលបានការសាទរ និងគាំទ្រពីវិស័យឯកជន ខណៈដែលក្រសួងនឹងខិតខំដុសខាត់ផ្នត់គំនិតថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបឱ្យបំពេញតួនាទីជាអាណាព្យាបាល ជាកាតាលីករ ជាអ្នកជួយសម្របសម្រួល និងជាទីពំនាក់របស់វិស័យឯកជន ជាពិសេសគឺសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលកំពុងត្រូវការជំនួយទំនុកបម្រុង និងបំពាក់បំប៉នដើម្បីឱ្យមូលដ្ឋានសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនធំធាត់។

លោកថា៖ «បេសកកម្មរបស់យើងខ្ញុំ គឺខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការរិះរកវិធីសាស្ត្រ និងនវានុវត្តន៍នានា ដើម្បីជាគុណតម្លៃនិងគុណប្រយោជន៍ដល់អ្នកទទួលសេវា»។

របាយការណ៍ក្រសួងឧស្សាហកម្មឱ្យដឹងថាគិតត្រឹមឆ្នាំ២០២៤កម្ពុជាមានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម សរុបចំនួន ៤៣ ៩៧០កន្លែង ផ្ដល់ការងារដល់ពលរដ្ឋ ៤៧៦ ២២៣នាក់ ដោយឡែករោងចក្រធុនធ្ងន់កំពុងដំណើរការមានចំនួន ២ ៤២៥ ផ្ដល់ឱកាសការងារចំនួន ១ ១៦០ ១៨១នាក់ (ស្រី ៧៣,៦៨%)៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម