Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មរថយន្តថៃ បន្តធ្លាក់ចុះជាង​ ១០ ភាគរយ នៅខែកុម្ភៈ

បានផុស

នៅ

សហព័ន្ធឧស្សាហកម្មថៃ បាន​ឱ្យដឹងនៅថ្ងៃអង្គារនេះថា ផលិតកម្មរថយន្តនៅក្នុងប្រទេសថៃបានធ្លាក់ចុះ ១៣,៦២ ភាគរយ កាលពីខែកុម្ភៈ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន មកនៅត្រឹម ១១៥ ៤៨៧ គ្រឿង​។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​បាន​ឱ្យដឹងថា មូលហេតុចម្បង​នៃបញ្ហា​នេះ គឺបណ្ដាល​មក​ពី​ការធ្លាក់ចុះនៃការលក់ក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ចំពេល​មាន​ភាពស្រពិចស្រពិល​នៃសេដ្ឋកិច្ចជាច្រើន។​

វា​គឺជាការធ្លាក់ចុះខែទី ១៩ ជាប់ៗគ្នា​ និងជាការបន្តពីការធ្លាក់ចុះ ២៤,៦៣ ភាគរយ កាលពីខែមករា។ កន្លងមក អ្នកជំនាញ​បាន​គូស​បញ្ជាក់ថា ការធ្លាក់ចុះ​នៃការលក់ក្នុងស្រុកបណ្ដាញមក​ពីបញ្ហា​បំណុលគ្រួសារខ្ពស់ និងការរឹតត្បឹត​លើ​កម្ចីទិញរថយន្តរបស់ភ្នាក់ងារហិរញ្ញវត្ថុជាដើម។ ការនាំចេញធ្លាក់ចុះវិញ បណ្ដាល​មក​ពីការប្រកួត​ប្រជែង​កាន់តែខ្លាំងពីក្រុមហ៊ុនចិន​ និងកត្តាផ្សេងៗទៀត។

គួរគូស​បញ្ជាក់ថា​ ថៃគឺជាមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម