Connect with us

ព័ត៌មានជាតិ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ នៅសៀមរាបជិតពេញ នៅមុនពេលអង្គរសង្ក្រាន្ត​ និងបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

ការកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារសម្រាប់​ស្នាក់នៅក្នុងខេត្តសៀមរាបមានការកើនឡើងមុន​ពេ​ល​​ព្រឹត្តិ​ការ​​ណ៍​អង្គរសង្ក្រាន្ត​ឆ្នាំ ២០២៥ និងពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈតម្លៃបន្ទប់មិនមានការកើនឡើងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនធឿន បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Residence Blanc D’Angkor Hotel បានឱ្យដឹងនៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥នេះថា ការកក់បន្ទប់ស្នាក់នៅមានកំណើនដែលគិតមកដល់ពេលនេះ ប្រមាណ ៥០% ដែលភាគច្រើនជាភ្ញៀវក្នុងស្រុក ខណៈតម្លៃ ៤០ ដុល្លារ ពោលគឺមិនមានការកើនឡើងនោះទេ។

កញ្ញា ដានី បុគ្គលិកផ្នែកលក់នៅសណ្ឋាគារ La Palmeraie d’Angkor Charming Hotel បង្ហើបប្រាប់ថា នៅក្នុងក្រុងសៀមរាប មានការកក់បន្ទប់ច្រើនហូរហែរ ដែលទំនងជិតពេញហើយ អំឡុងពេលព្រឹត្តិការណ៍អង្គរសង្ក្រាន និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

កញ្ញា ទេវី បុគ្គលិកផ្នែកលក់ នៅសណ្ឋាគារ Rambutan Hotel & Resort in Siem Reap ក៏បានប្រាប់ដូចគ្នាថា កំណើននៃការកក់បន្ទប់ស្នាក់នៅមានការកើនឡើងខ្ពស់ នៅមុនពេលចូលឆ្នាំខ្មែរ ដែលមានទាំងភ្ញៀវបរទេស និងក្នុងស្រុក។

សូមជំរាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ញញឹម​សាទរសង្ក្រាន្តឆ្នាំថ្មី» ដែលនឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល៣ ថ្ងៃ គឺថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម