Connect with us

កីឡា

ក្លិប​ធំ​២​​កំពុងឃ្លាំមើល Sancho ខណៈអនាគតគេស្រពិចស្រពិល

បានផុស

នៅ

ក្លិបនៅតំបន់ អឺរ៉ុប ចំនួន ២ កំពុងតាមដានលើស្ថានភាពរបស់ខ្សែប្រយុទ្ធស្លាប Jadon Sancho ស្របពេល​រូបគេ កំពុងមានអនាគតមិនច្បាស់លាស់ទាំងជាមួយ Chelsea និង Manchester United។

Jadon Sancho
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Sancho ត្រូវបាន Manchester United ចុះកុងត្រាយកបានពីក្រុម Borussia Dortmund កាលពីរដូវកាលក្តៅឆ្នាំ ២០២១។ ក្រោយលេងនៅទីនោះបានរយៈពេល ២ រដូវកាល ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៥ ឆ្នាំ ហាក់មានការធ្លាក់ចុះសមត្ថភាពខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះរូបគេក៏មានភាពរកាំរកូសជាមួយគ្រូបង្វឹកផងដែរ នៅ​ពេលនោះស្ថិតក្រោមការដឹកនាំរបស់លោក Erik ten Hag។

យ៉ាងណាមិញ នៅខែ មករា ឆ្នាំ ២០២៤ រូបគេក៏ត្រូវបាន Man United ដាក់ឱ្យ Borussia Dortmund ខ្ចីជើងកន្លះរដូវកាល ហើយបន្ទាប់មកទៀត បន្តដាក់ឱ្យ Chelsea ខ្ចីជើងវិញម្តង ក្នុងកិច្ចសន្យារយៈពេល ១ រដូវកាល អមជាមួយជម្រើសទិញផ្តាច់តម្លៃ ៣២ លានដុល្លារអាមេរិក។

Jadon Sancho និងលោក Erik ten Hag

ថ្មីៗនេះអ្នកកាសែតលោក David Ornstein បានឱ្យដឹងថា Chelsea ហាក់ចង់ដកខ្លួនពីការចុះកុងត្រាយក Sancho ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេអាចនឹងពិចារណានាំយកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះ ដោយព្រមបង់ថ្លៃផ្ទេរទៅ Man United ត្រឹមតែ ៦ លានដុល្លារអាមេរិកប៉ុណ្ណោះ។

ខណៈអនាគតរបស់ Sancho កំពុងមិនច្បាស់លាស់បែបនេះ សារព័ត៌មាន GiveMeSport បានអះអាងថា ក្លិប Bayer Leverkusen និង Borussia Dortmund កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់អតីតថ្នាលយុវជនក្រុម Manchester City ហើយពួកគេអាចនឹងដាក់សំណើផ្ទេរនៅទីផ្សារដោះដូរកីឡាកររដូវក្តៅនេះតែម្តង៕

Jadon Sancho

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportbible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម