Connect with us

ជីវិតកម្សាន្ដ

ឆន ស្រីណេត អួនដើមក ក្រោយឃើញមតិរិះគន់បេក្ខភាព​បុរស​ឯកកម្ពុជាក្រោម ខេមរា

បានផុស

នៅ

អតីតបវរកញ្ញាមកពីកម្ពុជាក្រោមក្នុងកម្មវិធីប្រកួតសម្រស់ Miss Universe Cambodia កញ្ញា ឆន ស្រីណេត បានបង្ហាញអារម្មណ៍ក្តុកក្តួលនិយាយរៀបរាប់ទាំងអួលដើម.ក ខណ:ឃើញមតិរិះគន់បេក្ខភាព​បុរស​ឯកមកពីកម្ពុជាក្រោមលោក ខេមរា ថាជា«យួន» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Oplus_131072

ការលើកឡើងពីសំណាក់កញ្ញា ឆន ស្រីណេត ខាងលើ គឺបន្ទាប់ពីមានការបញ្ចេញមតិរិះគន់ហាក់មិនឱ្យតម្លៃពីបុគ្គលមួយចំនួនតូចទៅលើបងប្អូនប្រជាពលរដ្ឋខ្មែរកម្ពុជា ក្រោយជាពិសេសគឺលោក ខេមរា ដែលជាកូនខ្មែរកម្ពុជាក្រោម កំពុងចូលរួមប្រកួតកម្មវិធីសម្រស់ឯកផ្នែកបុរសនៅក្នុងកម្មវិធីមួយ។

តាមរយ:វីដេអូមានរយ:ពេលជាង ៣នាទី ស្រីណេត បានរៀនរាប់ទាំងទឹកភ្នែករលីងរលោងថា បងប្អូនអើយ ខ្មែរក្រោមជាខ្មែរយើងទេ។ កញ្ញាសង្កត់ធ្ងន់ថា “ខ្មែរក្រោមជាខ្មែរសុទ្ធ” ខ្មែរក្រោម ជាឈាមជ័រខ្មែរ ខ្មែរក្រោមមិនដែលភ្លេចកំណើតមិនដែលភ្លេចអត្តសញ្ញាណជាតិរបស់ខ្មែរទេ” ។

កញ្ញា ឆន ស្រីណេតបាននិយាយថា នាងពិតជាអន់ចិត្តខ្លាំងណាស់ដែលមានមនុស្សខ្លះយល់ខុសចោទថា ខ្មែរក្រោមជាយួន(មកនេះគេចោទថាយួន ទៅណោះគេចោទថាខ្មែរ) ប្រៀបដូចជាកូនកំព្រាអញ្ចឹងព្រោះទៅកន្លែងណាគេអត់ទទួលស្គាល់។នាងថានាងពិតជាមា នការអន់ចិត្តណាស់ក្រោយឃើញគេខមមិនរិះគន់ឲ្យ ខេមរា ថាជាយួននិយាយខ្មែរមិនច្បាស់ហេតុអ្វីយកម កប្រកួតកម្មវិធីបុរសឯក។

ស្រីណេត បញ្ជាក់ថា ចង់ប្រាប់ទៅបងប្អូនថាពួកខ្ញុំជា ខ្មែរកម្ពុជាក្រោមនិយាយអញ្ចឹងឯង មានតុងខ្លះនិយា យមិនសូវច្បាស់មិនចំពាក្យខ្លះដែរហើយដូចខ្ញុំសំណា ងហើយដែលបានមករស់នៅខ្មែរ៥-៦ឆ្នាំទើបអាចប្រើ ពាក្យខ្មែរបានច្រើន ចំណែកបងប្អូនខ្មែរកម្ពុជាក្រោយស្ទើរតែ៩០ភាគរយដែលប្រើពាក្យលាយវៀមណាមខ្លះៗ៣ ឬ៤ពាក្យនៅក្នុងនោះពោលគឺមិនខុសខ្មែរសុរិន្ទនោះទេដែលមាននិយាយលាយពាក្យសៀមខ្លះៗដែរ។

ឆន ស្រីណេត បន្ថែមថា សម្រាប់ខ្មែរក្រោម គឺមិនដែ លភ្លេចកំណើតខ្លួនឯងជាខ្មែរនោះទេហើយទោះបីបែ បណានាងក៏នៅតែមិនភ្លេចថាខ្លួនឯងជាខ្មែរនោះដែរព្រោះអីឈាមដែលរត់នៅក្នុងខ្លួនគឺជាខ្មែរមានម៉ែ-ឪតាយាយខ្មែរទាំងអស់។ម្យ៉ាងទៀតនាងក៏អន់ចិត្តដែរដោយសារតែគេហៅមួយម៉ាត់ថាយួនប៉ុន្តែនៅខាងគេហៅថាខ្មែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម