Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងចូលរួមពិព័រណ៍ ITCN Asia ប្រទេសប៉ាគីស្ថាន ខាងមុខនេះ

បានផុស

នៅ

នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ក្រសួង​ពាណិជ្ជកម្ម​តំណាង​កម្ពុជា​នឹង​ដឹកនាំ​ពាណិជ្ជករ​ចូល​រួម​ពិព័រណ៍ Information Technology Commerce Network Asia (ITCN Asia) នៅ​ប្រទេស​ប៉ាគីស្ថាន ដែលការបើកឱកាសដល់ធុរជនក្នុងស្រុកអាចធ្វើការស្វែងរកដៃគូរពាណិជ្ជកម្មដើម្បីបង្កើនការនាំចេញផលិផលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​ពាណិជ្ជកម្ម​ ក្រុមហ៊ុន E-commerce Gateway Pakistan (Pvt.) Ltd. នឹងរៀបចំពិព័រណ៍ “Information Technology Commerce Network Asia (ITCN Asia)” លើកទី២៦ និង​ទី​៧។ ក្នុង​នោះ​ ពិព័រណ៍ ITCN Asia លើកទី២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ ខែឧសភា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌល​ពិព័រណ៍ Lahore, ប្រទេសប៉ាគីស្ថាន។

ដោយ​ឡែក​ពិព័រណ៍ ITCN Asia លើកទី២៧ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី២៣-២៥ ខែ​កញ្ញា ឆ្នាំ២០២៥ នៅ មជ្ឈមណ្ឌលពិព័រណ៍ Karachi, ប្រទេសប៉ាគីស្ថាន។

ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍មួយដែលផ្តល់ឱ្យក្រុមហ៊ុនជាតិ និងអន្តរជាតិនូវវេទិកា B2B (Business to Business) ពាក់ព័ន្ធ នឹងការនាំចេញ, ការវិនិយោគ, ការបណ្តាក់ទុនរួមគ្នា, និងឱកាសអាជីវកម្មជាច្រើន។

អាស្រ័យ​ហេតុ​ដូច​នេះ ពាណិជ្ជករ និងសាធារណជនទូទៅ​ដែលមាន​ចំណាប់អារម្មណ៍​ចង់ចូលរួមក្នុង​​ព្រឹត្តិការណ៍​ខាងលើ អាច​ទំនាក់ទំនង មកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម