Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល៖ ទោះច្បាប់ទីផ្សារសេរី តែកម្ពុជា ចាំបាច់អភិវឌ្ឍវិស័យពាក់ព័ន្ធ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងលើ FDI

បានផុស

នៅ

លោក ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អះអាង​ថា ទោះ​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​នៃ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ច្បាប់​វិនិយោគ​សេរី ប៉ុន្តែ​កម្ពុជា​ក៏​នៅ​តែ​មាន​តម្រូវការ​ជា​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​គុណ​សម្បត្តិ​វិស័យ​ពាក់ព័ន្ធ​សំខាន់​ៗ​ផ្សេង​ទៀត ដើម្បី​លើក​កម្ពស់​ភាព​ប្រកួតប្រជែង​សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​​ឱកាស​ទទួល​ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ADB នា​ថ្ងៃ​ទី​២៥ ខែ​មីនា នេះ លោក ស៊ុន ចាន់​ថុល បាន​មាន​ប្រសាសន៍​ថា បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តា​ប្រទេសនានា​នៅ​ក្នុងតំបន់ កម្ពុជា​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជាច្បាប់វិនិយោគសេរី និងប្រកប​ដោយការលើកទឹកចិត្តខ្ពស់​សម្រាប់​វិនិយោគិន ប៉ុន្តែ​កម្ពុជា​ក៏​ត្រូវ​ការ​ចាំបាច់ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាក់ព័ន្ធ​មួយ​ចំនួន​ ឱ្យកាន់តែមានភាពល្អប្រសើរ​ផង​ដែរ។

ជាក់ស្តែង ដើម្បី​ជា​ការ​សម្របសម្រួល​ដល់​វិនិយោគិន ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ និង​ដើម្បីចូលរួម​ជំរុញ​ការអនុវត្ត ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២២-២០៣៥ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​វិនិយោគ​កម្ពុជា (ប្រព័ន្ធ cdcIPM) ដែល​អនុញ្ញាត​ឱ្យ​វិនិយោគ​មាន​លទ្ធភាព​ដាក់ពាក្យ​ស្នើសុំវិនិយោគ​បាន​ពីគ្រប់ទីកន្លែង និង​ពេលវេលា​តាមរយៈ​ប្រព័ន្ធអ៊ីនធឺណេត។

ជាមួយគ្នានេះ គណៈប្រតិភូ ADB លើកឡើងអំពី យន្តការប្រព័ន្ធតាមដាន (Traceability) ដែល​មាន​សមត្ថភាព​ក្នុងការ​តាម​ដាន​ផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និង​ផ្តល់នូវ​ភាព​ច្បាស់លាស់​នៃ​ការធ្វើដំណើរ​របស់​ផលិតផល បង្កើន​តម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានា​បាននូវផលិតផល​ដែល​មាន​គុណភាព​សមស្រប​តម្រូវការទីផ្សារនាំចេញ។

តាមរយៈជំនួបនេះដែរ លោក​ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាក់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានា​ដើម្បីទាក់ទាញ​ការវិនិយោគ​បន្ថែម​ទៀត​ក្នុង​រយៈពេល​ពីរ​ឆ្នាំខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម