Connect with us

ព័ត៌មានជាតិ

ច្រកចេញចូលតែមួយក្រុងសំពៅពូន ទទួលបានចំណូលជាង២ម៉ឺនដុល្លារ ក្នុងពេល២ឆ្នាំ

បានផុស

នៅ

២ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យច្រកចេញចូលតែមួយក្រុងសំពៅពូន បានផ្តល់សេវាជូនពលរដ្ឋសរុប១៨ ២៣០នាក់ ទទួលបានចំណូល ៨៥.៣០៣.០០០រៀល ប្រមាណ ២១ ៣២៥ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ចំណូលថវិកាប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលក្រុងសំពៅពូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមរបាយការណ៍ដដែល រយៈពេល២ឆ្នាំកន្លងទៅនេះ រដ្ឋបាលក្រុងសំពៅពូនបានផ្តល់សេវាជូនប្រជាពលរដ្ឋទៅលើវិស័យ រួមមាន រដ្ឋបាល អត្រានុកូលដ្ឋាន នីត្យានុកូលកម្ម វប្បធម៌ វិចិត្រសិល្បៈ អប់រំ យុវជន កីឡា ទេសចរណ៍ សំណង់ ការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី ឧស្សាហកម្ម និងសិប្បកម្ម ពាណិជ្ជកម្ម សុខាភិបាល កសិកម្ម រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន និងវិស័យផ្សេងៗទៀត។

បើតាមរបាយការណ៍ខាងលើ វិស័យការងារ និងចំណូល ដែលរដ្ឋបាលក្រុងសំពៅពូន បានផ្តល់ឱ្យច្រើនជាងគេ គឺការងារអត្រានុកូលដ្ឋាន ដែលអ្នកមកទទួលសេវា ១០ ៦៤៩នាក់ ពុំយកកម្រៃសេវា និងនីត្យានុកូលកម្ម អ្នកមកទទួលសេវា ៧​៣២៩នាក់ បានចំណូល ៧៤៣​ ០០០រៀល វិស័យទេសចរណ៍ មាន ៨៨នាក់ បានចំណូល ២២.៤៧០.០០០រៀល វិស័យវប្បធម៌ និងវិចិត្រសិល្បៈ មាន ៦០នាក់ ទទួលបានចំណូល ៣.៨៧០.០០០រៀល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យពុំទាន់ចុះបញ្ជី អ្នកមកទទួលសេវា ៤៨នាក់ ទទួលបានចំណូល៤៣.៨០០.០០០រៀល។

បន្ទាប់មកវិស័យសុខាភិបាល អ្នកមកទទួលសេវា ២១នាក់ ទទួលបានចំណូល ៣.៤០០.០០០រៀល សំណង់អ្នកមកទទួលសេវា១១នាក់ ទទួលបានចំណូល ៧.០៤០.០០០រៀល។ ក្នុងនោះវិស័យដែលមានអ្នកមកទទួលសេវាតិចជាងគេមានការផ្តល់អាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៧០០.០០០រៀល ការចុះបញ្ជីអាជ្ញាប័ណ្ណ អ្នកមកទទួលសេវា៧នាក់ ចំណូល៣៥០.០០០រៀល និងសេវាពិនិត្យ និងរៀបចំឯកសារ អ្នកមកទទួលសេវា៥នាក់ ចំណូលបាន វិស័យរ៉ែ និងថាមពល អ្នកមកទទួលសេវាចំនួន ២នាក់ ទទួលបានចំណូល២០០.០០០រៀល វិស័យអប់រំ យុវជន និងកីឡា អ្នកមកទទួលសេវា ២នាក់ ទទួលបានចំណូល១.៨៣០.០០០រៀល។ ទន្ទឹមនឹងនោះវិស័យដែលពុំមានអ្នកមកទទួលសេវារួមមាន ការងាររដ្ឋបាល ឧស្សាហ៍កម្ម កសិកម្ម និងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងសំពៅពូន ចំណុះក្នុងរដ្ឋបាលខេត្តកណ្តាល កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ ក្រុងនេះ មានសង្កាត់ចំនួន៥ រួមមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន ដែលបានកាត់ចេញពីស្រុកកោះធំ នៃខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ វិនាទី មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ១២ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

UN ​បង្កើន​ការ​ឆ្លើយ​តប​ចំពោះ​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​នៅ​មីយ៉ាន់ម៉ា និង​ថៃ

ព័ត៌មានជាតិ១៨ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម២៤ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម