ជីវិតកម្សាន្ដ
បវរកញ្ញាតំណាងកម្ពុជា ហង្ស ម៉ានីតា បោះបង់ឱកាសប្រកួត Miss World 2025 ក្រោមហេតុផលមួយ
កញ្ញា ហង្ស ម៉ានីតា ដែលជា Miss Universe Cambodia 2022 ក្រោយត្រូវបានចាត់តាំងតំណាងកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 ស្រាប់តែពេលនេះ បានប្រកាសបោះបង់ការប្រកួតគួរឱ្យសោកស្តាយ។

ជាការពិតម្ចាស់ពាន “Miss Universe Cambodia 2022” ហង្ស ម៉ានីតា កាលពីថ្មីៗនេះ ទទួលបានឱកាសក្លាយជា Miss World Cambodia 2025 ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 ។ ប៉ុន្តែនៅមុននេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយប្រកាសបោះបង់ការប្រកួតមួយនេះ។
ចំពោះមូលហេតុត្រូវបានបញ្ជាក់ឱ្យដឹងថាដោយសារឆ្នាំ២០២៥នេះ នាង ម៉ានីតា មានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅសហរដ្ឋអាមេរិក (USA) ដូច្នេះហើយទើបកញ្ញា ហង្ស ម៉ានីតា អាចនឹងមិនបានទៅចូលរួមប្រកួត Miss World 2025 ទេតែទោះយ៉ាងណា ម៉ានីតា សន្យាថាឆ្នាំ២០២៦ នាងនឹងមកយ៉ាងពិតប្រាកដ ។
ក្នុងនោះក៏មានការលើកឡើងថាច្បាស់ជាមានអ្នកគាំ ទ្រឬហ្វេនៗនាងប្រាកដជាខកចិត្តតែសង្ឃឹមថាអ្នកទាំ ងអស់គ្នាត្រូវយល់ចិត្តគាត់ដូចគ្នាបើគាត់មិនទៅ USA គាត់អាចនឹងបាត់បង់ឱកាស តែឱកាសជាបវរកញ្ញា និងតំណាងឱ្យប្រទេសគឺនៅមានច្រើនតទៅមុខទៀត ហើយយើងទុកពេលឱ្យគាត់ហ្វឹកហាត់ពង្រឹងសមត្ថភាពទៀតក៏រឹតតែល្អ។
សូមបញ្ជាក់ថាកញ្ញាហង្ស ម៉ានីតា គឺជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខភាពរូបនេះ ស័ក្តិសមខ្លាំងក្នុងការគ្រងតំណែងដ៏អស្ចារ្យនេះ ព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងខ្ពស់ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង៕ អត្ថបទ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?