Connect with us

ព័ត៌មានជាតិ

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ត្រូវបានដាក់ឱ្យប្រើ ដើម្បីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រយោជន៍ពីរដ្ឋដោយស្មើភាព

បានផុស

នៅ

ក្រុមប្រឹក្សាជាតិគាំពារសង្គម បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ផែនការប្រតិបត្តិស្តីពីយន្តការ ជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦” ដើម្បីឱ្យកម្មករ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានប្រយោជន៍ពីរបបសន្តិសុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាដោយស្មើភាព។ ពិធីនេះ រៀបចំឡើងក្រោមវត្តមានលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ប្រមាណជាង ១០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ត្រូវបាន រៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីបម្រើជាឧបករណ៍គោលនយោបាយមួយ សម្រាប់ចូលរួម ជំរុញពង្រីកការគ្របដណ្តប់កិច្ចគាំពារផ្នែកសន្តិសុខសង្គមទៅដល់កម្មករនិយោជិត និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់ រាជរដ្ឋាភិបាល ប្រកបដោយសមធម៌ និងបរិយាបន្ន ក្នុងស្មារតី “មិនបោះពលរដ្ឋណាម្នាក់”។

ប្រធានក្រុមការងាររៀបចំផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជី ក្នុងប្រព័ន្ធសន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ លោក ស្រេង សោភ័ណរស្មី  លើកឡើងថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានទទួលការអនុញ្ញាតពី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ធ្វើការ សម្របសម្រួលជាមួយ នឹងភាគីពាក់ព័ន្ធ ប្រមូលធាតុចូលបន្ថែម ដើម្បីរៀបចំ ផែនការប្រតិបត្តិនេះ ឱ្យមានសង្គតិភាព និងគ្រប់ជ្រុងជ្រោយ ដែលអាច អនុវត្តបានប្រកបដោយប្រសិទ្ធភាព។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម លោកស្រី ប៉ែន សុបភា បានសង្កត់ធ្ងន់ថាផែនការប្រតិបត្តិនេះ ជាកាតាលិករជំរុញ ឱ្យនិយោជក កម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្តិ-សុខសង្គម និងអន្តរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធគាំពារសង្គម។ វិធានការដែលបាន កំណត់នៅក្នុងផែនការប្រតិបត្តិនេះ នឹងអាចត្រូវបន្តអនុវត្តនៅឆ្នាំបន្ទាប់ ឬមានការកែសម្រួលបន្ថែម ផ្អែកតាម លទ្ធផលនៃការវាយតម្លៃជាក់ស្តែង ឬតាមការចាំបាច់ ហើយវិធានការទាំងនេះ ក៏ជួយសម្រួលដល់ដំណើរការនៃ ពង្រីករបបសន្តិសុខសង្គម ដល់ក្រុមគោលដៅដទៃទៀត ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨, ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥, និង ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហែម វណ្ណឌី  វាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានរៀបចំផែនការប្រតិបត្តិរហូតលេចចេញជារូបរាងឡើង។ រដ្ឋមន្ត្រីហែម វណ្ណឌី បន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រព័ន្ធគាំពារសង្គម ជាមូលដ្ឋានគ្រឹះរឹងមាំដែលមានភាព ប្រទាក់ក្រឡា និងបំពេញគ្នាទៅវិញទៅមកក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពពលរដ្ឋគ្រប់រូប។

ជាចុងក្រោយ លោករដ្ឋមន្ត្រី បានស្នើឱ្យ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តផែនការប្រតិបត្តិ និងផ្តល់ការគាំទ្រចាំបាច់នានា និងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ផ្តល់កិច្ចសហការខ្ពស់ក្នុងការអនុវត្តផែនការប្រតិបត្តិ ឆ្ពោះទៅសម្រេចបាននូវគោលដៅ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម