ព័ត៌មានជាតិ
ស្រីពីនបានត្រឹមចូលរួមបុណ្យសពម្តាយតាមរយៈវីដេអូពីមន្ទីរពេទ្យ រៀបរាប់ទាំងទឹកភ្នែក
មហាជនកាន់តែមានក្តីអាណិតអាសូរខ្លាំងថែមទៀតក្រោយពេលឃើញរូបរបស់តារាកំប្លែងកញ្ញា ស្រីពីន ដែលបានចូលរួមបុណ្យសពអ្នកម្តាយជាទីស្រលាញ់ត្រឹមតែតាមរយៈវីដេអូឆាតហ្វេសប៊ុកប៉ុណ្ណោះ។
អ្នកស្រី អ៊ិន សុធីតា ដែលជាម្តាយរបស់តារាស្រីវ័យក្មេងកញ្ញា ស្រី ពីន អាយុ៦២ឆ្នាំបានស្លាប់នៅវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យរុស្ស៊ីដោយសារជំងឺកូវីដ-១៩។ ចំណែកឯតារាស្រីកញ្ញា ស្រី ពីន កំពុងធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យផងដែរ។
យ៉ាងណាមិញនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តារាកំប្លែងនាយ ក្រឹម ដែលជាប្រធានក្រុមកំប្លែងក៏បានដឹកនាំសិល្បករធ្វើពិធីសូត្រមន្តដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសពម្តាយរបស់កញ្ញា ស្រី ពីន ដែលស្លាប់ដោយសារជំងឺកូវីដ-១៩។ ពិធីសូត្រមន្តនេះបានធ្វើឡើងនៅវត្តគៀនឃ្លាំងខណ្ឌជ្រោយចង្វារ។
ដោយតារាស្រី ស្រី ពីន បានត្រឹមតែចូលរួមបុណ្យសពម្តាយតាមរយៈវីដេអូឆាត ជាមួយគ្នានេះ ស្រីពីន បានរៀបរាប់សារទឹកភ្នែកថា កូននឹកណាស់ម៉ាក់អើយ កូនរឹងមាំកន្លងមកព្រោះម៉ាក់ ហើយដើម្បីម៉ាក់។ ចុះពេលនេះម៉ាក់កុហកកូនម៉ាក់ទៅចោលកូនអញ្ចឹង?។
តារាកំប្លែងកញ្ញា ស្រី ពីន បានបន្តទៀតថា ម៉ាក់សន្យាថា យើងទៅផ្ទះមួយគ្នានោះម៉ាក់ថាខ្លាច ខ្លាចអត់មាននណាគេមើលកូននោះ ចុះហេតុអ្វីម៉ាក់ទៅចោលកូនអញ្ចឹង ម៉ាក់អត់មើលកូនអញ្ចឹង ម៉ាក់ខ្ញុំសន្យាមួយម៉ាក់ច្រើនណាស់ដែលកូនមិនទាន់បានធ្វើឲ្យម៉ាក់ទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ