Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឬស្សីកែវ ដាក់គ្រឿងចក្រស្តារប្រឡាយ​ «អូរវែង» ដើម្បីត្រៀមរំដោះទឹកជំនន់នារដូវវស្សារ

បានផុស

នៅ

ភ្នំពេញ  ៖ អាជ្ញាធរខណ្ឌឬស្សីកែវ បានដាក់គ្រឿងស្តារ «ប្រឡាយអូវែង» ឱ្យងាយក្នុងការបង្ហូររំដោះទឹក បញ្ចៀសការជន់លិច ដើម្បីត្រៀមរំដោះទឹកជំនន់រដូវវស្សារ​ កាលពីថ្ងៃទី ២៤ ខែមីនា ២០២៥ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គន់ សោភា ប្រធានការិយាល័យសាធារណការ​ខណ្ឌ​ ដែលបាន​ដឹកនាំយក Excavator ចុះស្តារប្រឡាយ អូវែងនេះ បានឱ្យដឹងថា ដោយទទួលការណែនាំ ពីលោក ជិន ប៊ុនធឿន អភិបាលខណ្ឌ បានឱ្យក្រុមការងារដឹកនាំដោយរូបលោក និងក្រុមការងារ យកគ្រឿងចក្រចុះស្តារយកកំប្លោក សំរាម ផ្លាស្ទិក ដែលបង្កឱ្យមានការកកស្ទះចរន្តទឹក។

ក្រុមការងារបានបន្តថា ដំបូងគឺត្រូវកាយសំរាម ឬកំប្លោក ដែលមាននៅលើផ្ទៃប្រលាយចេញឱ្យអស់សិន បន្ទាប់មក គឺត្រូវប្រើអេស្កាវ៉ាទ័រ ដើម្បីកាយកាកសំណល់ ឬភក់នៅបាតប្រឡាយ។ ការធ្វើបែបនេះ គឺដើម្បីបើកមុខផ្ទៃប្រឡាយឱ្យបានធំ និងធ្វើឱ្យជម្រៅប្រឡាយជ្រៅ ដើម្បីអាចស្តុកទឹកក្នុងបរិមាណទឹកច្រើន ដូចនេះហើយពេលមានភ្លៀងធ្លាក់ខ្លាំង ឬត្រូវទទួលរងទឹកហូរធ្លាក់ពីតំបន់ទួលសង្កែ ដ៏ដូចជាមូលដ្ឋានខណ្ឌឬស្សីកែវទាំងមូល អាចហូរបានដោយរលូន មិនបង្កការរាំងស្ទះចរន្តទឹកហូរ ឬបង្កការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។

សូមបញ្ជាក់ថា ការស្តារប្រឡាយមេ «អូវែង»នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះថានារដូវវស្សា ប្រឡាយនេះមានមុខងារសំខាន់ហូររំដោះទឹកជន់លិច ហូរទៅកាន់ស្ថានីយ៍បូមទឹកកប់ស្រូវ៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ វិនាទី មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម