Connect with us

កីឡា

លើក​ទី១ លោក​គ្រូ Koji សោកស្តាយ​បំផុត​ក្នុង​អាជីពដឹក​នាំ​នៅ​កម្ពុជា

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើស​ជាតិអារូបា ដោយ​លទ្ធផល ១-២ សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត លោក Koji Gyotoku ​បាន​លើក​ឡើង​ថា នេះ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​របស់​លោក ពី​ព្រោះការ​​ជ្រើស​រើស​កីឡាករ និង​​ការ​រៀបចំ​ក្រុម​លេង​គឺ​ជា​ការ​សម្រេច​របស់​លោក ហើយ​​សុំ​ទោស​អ្នក​គាំទ្រ។

លោក​បាន​និយាយ​ថា ៖«ខ្ញុំ​​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​សម្រាប់​លទ្ធផល​នេះ ហើយ​ខ្ញុំ​សូម​ទោស​ដល់​អ្នក​គាំទ្រ​ទាំង​អស់។ នេះ​ជា​លទ្ធផល​ដែល​ខ្ញុំ​​សោក​ស្តាយ និង​ក្រៀម​បំផុត​ជា​លើក​ដំបូង​ គិត​​ចាប់​តាំង​ពី​ខ្ញុំ​បាន​ដឹក​នាំ​ក្រុម​​យុវជន​ជា​ច្រើន​ឆ្នាំ​មក»។

គ្រាប់​បាល់​ពីរ​គ្រាប់​របស់ អារូបា បាន​កើត​ឡើង​យ៉ាងលឿន​នៅ​វគ្គ​ទី១ ប៉ុន្តែ​ម្ចាស់​ផ្ទះ​កម្ពុជា​គ្រប់​បាល់បាន​ល្អ បើ​ទោះ​បី​ជា​មិន​អាច​រក​បាន​គ្រាប់​បាល់។ យ៉ាង​ណា នៅ​វគ្គ​ទី២ Nick Taylor រក​បាន​១​គ្រាប់​តាម​ពី​ក្រោយ។

អ្វី​ដែល​អាក្រក់​បំផុត​សម្រាប់​កម្ពុជា​គឺ​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​ពិន័យ​កាត​ក្រហម​បណ្តេញ​ចេញ​កីឡាករ​ដល់​ទៅ​២​នាក់​ដែល​នៅ​សល់​គ្នា​តែ​៩​នាក់​លេង​តទល់​នឹង​​ដៃគូ​មាន​១១​នាក់។ ទាំង​លទ្ធផល​គ្រាប់​បាល់ និង​កីឡាករ​ត្រូវ​ពិន័យ​កាត​ក្រហម​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​លោក​គ្រូ​បង្វឹក​កម្ពុជា​សោក​ស្តាយ​ជា​ទី​បំផុត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម