Connect with us

ព័ត៌មានជាតិ

មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង​រៀប​ចំ​ទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

បានផុស

នៅ

កំពង់ឆ្នាំង ៖ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានរៀបចំប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់ លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សា លោក យិន សាវ៉េន អភិបាលរងតំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ស៊ុន សុវណ្ណារិទ្ធិអភិបាល នៃគណៈអភិបាលខេត្ត ព្រម​ទាំង​មាន​ការ​អញ្ជើញចូលរួមពី តំណាងកងកម្លាំងទាំងបី​ប្រភេទ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរជុំវិញខេត្ត អង្គការ សមាគម តំណាងធនាគារ មីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៣៥០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា លោក សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែល​តែង​តែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ជាពិសេសក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានសហការជាមួយរដ្ឋបាលខេត្ត្តដោយរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។

ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” គឺ​មាន​ចាប់​តាំង​ពីឆ្នាំ២០១៥ រហូតមកទល់ពេលនេះ ដើម្បី​ធ្វើ​ជា​របៀបវារៈ​នៃ​ការ​រៀប​ចំ​ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញ​ឱ្យ​ប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ជាតិ និង​ជា​អ្នក​បន្ត​វេន​បង្កើន​ការ​ស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅ​លើក​កម្ពស់​ការ​អភិរក្ស បំផុស​ស្មារតី​ចូល​រួម​ក្នុង​ការ​ផ្ទេរ​ជំនាញ​បច្ចេកទេស​សិល្បៈ​វប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាពនិងភាពសុខដុមរបស់សង្គមជាតិ។

ម្យ៉ាង​វិញ​ទៀត​តម្លៃ​មហាសាល​នៃវប្បធម៌ជាតិ គឺ​ជា​ប្រភព​ធនធាន​មិន​ចេះ​រីងស្ងួត​ប្រកប​ដោយ​សក្តានុពល​ខ្ពស់​ក្នុង​ការ​រួមចំណែកតាមរយៈការបង្កើតសេវាកម្ម និង​ផលិតផល​វប្បធម៌​សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចសង្គម។

លោកអភិបាលរងខេត្តបានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៦ ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនីតិកាលទី៧ មាន​ចក្ខុ​វិស័យ​វែងឆ្ងាយ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា តែងតែគាំទ្រ លើកទឹកចិត្ត និងបានផ្តល់អាទិភាពខ្ពស់ដោយចាត់ទុកថា វប្បធម៌ គឺ​ជា​ព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ផ្សះផ្សា​សង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង។

យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែលសម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម