Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-អ៊ុយក្រែន យល់ព្រមឈប់បាញ់នៅសមុទ្រខ្មៅ

បានផុស

នៅ

ក្រោយមានការសម្របសម្រួលពីសហរដ្ឋអាមេរិក ទីបំផុតរុស្ស៊ីនិងអ៊ុយក្រែន បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍និងទប់ស្កាត់ ការយកកប៉ាល់ពាណិជ្ជកម្មទៅបម្រើការឲ្យយោធា។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះ បានលេចចេញជារូបរាង បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ រៀបចំការចរចាជាមួយភាគីទាំងពីរ ដាច់ដោយឡែកពីគ្នានៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល៣ថ្ងៃ។

ទោះបែបនេះ ភាគីរុស្ស៊ីក៏បានដាក់លក្ខខណ្ឌផងដែរថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន។

(រូបថត៖ Getty)

ជាសញ្ញាល្អមួយទៀត! ក្រៅពីបទឈប់បាញ់នៅសមុទ្រខ្មៅហើយនោះ ភាគីទាំងពីរក៏ប្តេជ្ញាចិត្ត ពង្រឹងវិធានការដើម្បីអនុវត្តបទឈប់បាញ់ដែលព្រមព្រៀងលើកមុន លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់គ្នាទៅវិញទៅមកផងដែរ។ 

ពាក់ព័ន្ធរឿងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសាទរបទឈប់បាញ់នៅសមុទ្រខ្មៅ ថាជាជំហាននៅលើផ្លូវដ៏ត្រឹមត្រូវ។

(រូបថត៖ Reuters)

សូមជម្រាបថា ដោយមានការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងប្រទេសតួកគីក្នុងខែកក្កដាឆ្នាំ២០២២, «គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ» គឺមានគោលបំណងធានាការនាំចេញកសិផលរបស់អ៊ុយក្រែនប្រកបដោយសុវត្ថិភាព ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មដែលលោកខាងលិចដាក់លើពាណិជ្ជកម្មគ្រាប់ធញ្ញជាតិនិងជីរបស់រុស្ស៊ី។

យ៉ាងណា ទីក្រុងមូស្គូមិនព្រមបន្តកិច្ចព្រមព្រៀងនេះទេនៅឆ្នាំ២០២៣ ដោយចោទថា បស្ចិមប្រទេសមិនគោរពតាមសន្យារបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក បង្ហាញប្រធានបទ ដែលនឹងត្រូវពិភាក្សាជាមួយរុស្ស៊ី ក្នុងទីក្រុង រីយ៉ាដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម