Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បង្ហាញទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារ ក្នុងបទឈប់បាញ់ជាមួយ អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ីបានបង្ហាញបញ្ជីមួយដែលមានបញ្ជាក់អំពីទីតាំងថាមពលចំនួន៨ ដែលខ្លួននឹងផ្អាកវាយប្រហារក្រោមបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែន ខណៈដែលអាមេរិកឯណោះក៏អះអាងដែរថា បទឈប់បាញ់នេះ អាចពង្រីកដល់លើសមួយខែឯណោះ ប្រសិនបើគ្រប់យ៉ាងដំណើរការទៅដោយរលូន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍របស់ RT ចុះផ្សាយនៅថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥, ទីតាំងថាមពលដែលរុស្ស៊ីរាយក្នុងបញ្ជីដាក់ជូនទៅអាមេរិកមានដូចជា៖ ១.រោងចក្រចម្រាញ់ប្រេង, ២.កន្លែងកែច្នៃប្រេងនិងឧស្ម័ន, ៣.ស្តុកប្រេងនិងឧស្ម័ន, ៤.បំពង់បង្ហូរនិងស្ថានីយបូម, ៥.រោងចក្រផលិតអគ្គិសនី, ៦.ហេដ្ឋារចនាសម្ព័ន្ធចែកចាយអគ្គិសនី, ៧.រោងចក្រថាមពលនុយក្លេអ៊ែរនិង ៧.ទំនប់វារីអគ្គិសនី។

យ៉ាងណាក្តី ភាគីទាំងពីរក៏ព្រមព្រៀងគ្នាដែរថា បើមានភាគីណាម្ខាងរំលោភលើបទឈប់បាញ់នេះ ភាគីម្ខាងទៀតនឹងដោះខ្លួនចេញពីកាតព្វកិច្ចក្រោមកិច្ចព្រមព្រៀងនេះហើយ។

(រូបថត៖ Getty)

តាមពិតទៅ ការផ្អាកបាញ់នេះ ត្រូវបានស្នើឡើងដំបូងដោយលោកត្រាំ ពេលសន្ទនាតាមទូរស័ព្ទទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ដោយក្នុងអំឡុងពេលនោះ មេដឹកនាំរុស្ស៊ីបានឯកភាពនិងបញ្ជាឲ្យកងទ័ពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនភ្លាមៗ។

ពាក់ព័ន្ធនឹងឈប់បាញ់ដូចគ្នា រុស្ស៊ីនិងអ៊ុយក្រែន ក៏បានឯកភាពឈប់បាញ់នៅសមុទ្រខ្មៅ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍ផងដែរ។

(រូបថត៖ Reuters)

កិច្ចព្រមព្រៀងនេះ បានលេចចេញជារូបរាង បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ រៀបចំការចរចាជាមួយភាគីទាំងពីរ ដាច់ដោយឡែកពីគ្នានៅទីក្រុងរីយ៉ាដ នៃប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល៣ថ្ងៃ។

ទោះបែបនេះ ភាគីរុស្ស៊ីក៏បានដាក់លក្ខខណ្ឌផងដែរថា បទឈប់បាញ់ដែនសមុទ្រនេះ អាចចូលជាធរមានបានលុះត្រាតែ ប្រទេសលោកខាងលិចដកទណ្ឌកម្មមួយចំនួនលើការធ្វើពាណិជ្ជកម្មស្បៀងនិងជីរបស់ខ្លួន ជាមុនសិន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី-អ៊ុយក្រែន យល់ព្រមឈប់បាញ់នៅសមុទ្រខ្មៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម