កីឡា
ដំណឹងល្អ! ទីបំផុត R.Madrid ដាក់សំណើផ្លូវការទៅ Arnold ដោយផ្តល់កិច្ចសន្យាវែង
ក្លិបអធិរាជស Real Madrid កំពុងតែដើរតាមផែនការរបស់ខ្លួន ក្នុងការតាមចុះកុងត្រានាំយកខ្សែការពារស្លាបស្តាំរបស់ Liverpool កីឡាករ Trent Alexander-Arnold នៅរដូវក្តៅនេះ ខណៈសំណើជាផ្លូវការបានដាក់រួចរាល់។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិប Real Madrid បានដាក់សំណើជាផ្លូវការទៅកាន់ Arnold កាលពីពេលថ្មីៗនេះ។ ការចរចារវាងភាគីទាំង ២ កំពុងតែបន្ត ដោយក្លិបរហស្សនាមអធិរាជស បានដាក់សំណើកិច្ចសន្យារយៈពេល ៥ ឆ្នាំទៅកាន់ខ្សែការពារស្លាបស្តាំសញ្ជាតិ អង់គ្លេស វ័យ ២៦ ឆ្នាំ។
Real Madrid មានទំនុកចិត្តខ្ពស់ ថា កិច្ចព្រមព្រៀងនេះ នឹងធ្វើរួចរាល់ក្នុងពេលឆាប់ៗ ដោយគ្រប់យ៉ាងគឺនៅរង់ចាំតែការសម្រេចចិត្តរបស់ Arnold ប៉ុណ្ណោះ។
សូមបញ្ជាក់ថា Arnold នឹងផុតសុពលភាពកិច្ចសន្យាជាមួយ Liverpool នៅដំណាច់រដូវកាលនេះហើយ ដូច្នេះប្រសិនបើរូបគេ មិនបន្តកិច្ចសន្យាថ្មីទេ នោះរូបគេនឹងត្រូវចាកចេញពីទឹកដី Anfield ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Fabrizio Romano

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?