ព័ត៌មានជាតិ
សម្ដេចធិបតីលើកឡើងពីការទទួលខុសត្រូវ៣ចំពោះប្រជាជន
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីគោលការណ៍ទទួលខុសត្រូវធំ៣របស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋគឺ ធានាពីសុខភាពរបស់ពលរដ្ឋ ធានាពីចំណេះដឹង និងខិតខំស្វែងរកការងារជូនពលរដ្ឋដើម្បីចិញ្ចឹមនូវជីវិតបាន។ សម្ដេចលើកឡើងបែបនេះក្នុងពេលសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ.

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាពន្យល់ថារដ្ឋាភិបាលជាច្រើនអាណត្តិមកហើយបានដាក់គោលនយោបាយអាទិភាពដែលផ្ដោតលើសុខភាពដែលបានរៀបចំជាបន្តបន្ទាប់ធានានូវប្រព័ន្ធសមធម៌សង្គម បង្កើតគោលនយោបាយបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយឥតគិតថ្លៃ ពង្រឹងនូវគុណភាពអប់រំដល់ពលរដ្ឋ ព្រមទាំងបង្កើតពង្រីកវិសាលាភាពការងារដែលល្អ និងមានលក្ខខន្តល្អជូនពលរដ្ឋផងដែរ។

ជាមួយគ្នានឹងការធានានេះសម្ដេចក៏បញ្ជាក់ថារដ្ឋាភិបាលត្រូវតែធានាបន្ថែមទៀតនូវលំនឹងសន្ដិសុខ ស្ថេរភាព សន្ដិភាពសង្គមជូនដល់ប្រជាពលរដ្ឋផងដែរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋត្រូវរស់នៅក្នុងសង្គមបានស្រួល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី