Connect with us

កីឡា

ពេជ្រ សឹង្ហៈ​ ​ពីរ​ប្រកួត​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​រួម​ទាំង​ថវិកា​លើក​ទឹកចិត្ត​ច្រើន​ជាង​គេ​

បានផុស

នៅ

កីឡាករ​ ពេជ្រ​ សឹង្ហៈ​ បាន​ឲ្យ​ដឹង​ពី​ការ​ប្រកួត​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ និង​ប្រាក់​រង្វាន់​ច្រើន​ជាង​គេ​នោះ​គឺ​ការ​ប្រកួត​ជា​មួយ​ មហាម៉ាត់​ នៅ​សង្វៀន​ថោន​ និង​សង្វៀន​ហង្សមាស​ កាល​ពី​ពេល​ថ្មីៗ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ពេជ្រ សឹង្ហៈ

កូន​សិស្ស​លោក​ ពេជ្រ សុផាន់​ គឺ​កីឡាករ​ ពេជ្រ​ សឹង្ហៈ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​សង្វៀន​ខ្លះ​បាន​ផ្តល់​តម្លៃ​ខ្លួន​រហូត​ដល់​ ៦០០ដុល្លារ​។​ និយាយ​ជា​រួម​តម្លៃ​ខ្លួន​ និង​ទឹក​ប្រាក់​ឧបត្ថម្ភ​បាន​កើនឡើង​ជា​បន្តបន្ទាប់​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​។​

រម្លឹក​​ដល់​តម្លៃ​ខ្លួន​ និង​ប្រាក់​ឧបត្ថម្ភ​ដែល​រូប​គេ​ធ្លាប់​បាន​ច្រើន​បំផុត​នា​ពេល​កន្លង​មក​នោះ​គឺ​ទី១​ ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ពាន​ជា​មួយ​ មហាម៉ាត់​ នៅ​សង្វៀន​ថោន​ ដោយ​កាល​នោះ​បាន​លេខ២​ ទទួល​បាន​ថវិកា​សរុប​ ៨​លាន​រៀន​រៀល។​ ចំណែក​​លើក​ទី២​ គឺ​ប៉ះ​ មហាម៉ាត់​ ដដែល ​ប៉ុន្តែ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​វិញ​ម្ដងនៅ​សង្វៀន​ហង្សមាស។​ ក្នុង​នាម​ជា​ជើងឯក​រក​រង​មែន​ រូប​គេ​ទទួល​បាន​ការ​ឧបត្ថម្ភ​ និង​បូក​តម្លៃ​ខ្លួន​បាន​ជិត​ ១,៦០០ដុល្លារ​​អាមេរិក។​

សឹង្ហៈ​ ចាត់​ទុក​ថា នេះ​ជា​ការ​ខំប្រឹង​ប្រែង​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ឡើង​ប្រកួត​ដោយ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​បំពេញ​ចិត្ត​អ្នក​គាំទ្រ​បាន​សប្បាយ​ក្នុង​ការ​ទស្សនា​ ដូច្នេះ​ហើយ​ទើប​ខាង​ស្ថានីយ​ចេះ​តែ​ផ្តល់​តម្លៃ​ និង​ឱកាស​លេង​កម្មវិធី​ធំ​-តូច​ជា​បន្ត​បន្ទាប់។​

បញ្ជាក់​ដែរ​ថា​ ពេជ្រ​ សឹង្ហៈ​ ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​នៅ​កម្ពុជា​ និង​កំពុង​មាន​ឈ្មោះ​កេរ្តិ៍ឈ្មោះ​ល្បី​។​ រូប​គេ​ជា​ប្អូន​ប្រុស​បង្កើត​របស់​ ពេជ្រ​ សម្បត្តិ​ និង​ជា​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់៕​

រូបភាពផេក Hang Meas Kunkhmer

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម