ជីវិតកម្សាន្ដ
Ploy ធ្លាក់ខ្លួនស្គម មហាជនសង្ស័យថាបែកគ្នាជាមួយមិត្តប្រុស
មហាជនជាច្រើននៅតែមានការងឿងឆ្ងល់ អំពីស្ថានភាពទំនាក់ទំនងរវាងតារាស្រី Ploy Chermarn និងតារាចម្រៀងរ៉េប Tong Twopee ដែលមានពាក្យចចាមអារ៉ាមផ្សេងៗគ្នាជាច្រើននិយាយថា គូនេះបានបែកគ្នាយូរហើយ ប៉ុន្តែនៅតែមិនទាន់មានចម្លើយច្បាស់លាស់ពីមាត់របស់អ្នកទាំងពីរប៉ុណ្ណោះ។

ជាពិសេស មហាជនបានកត់សម្គាល់ឃើញពីភាពមិនធម្មតានៃរូបរាងកាយរបស់តារាស្រីរៀមច្បងរូបនេះ ហាក់ប្រែជាស្គមស្គាំងជាងមុន។ ដោយមិនបង្អង់យូរ អ្នកគាំទ្រទ្រាំបានសួរទៅកាន់រូបនាងថាតើឈឺ ឬគ្រាន់តែជាជ្រុងកាមេរ៉ា? ដែលនោះកាន់តែធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ និងភ្ជាប់ទៅនឹងពាក្យចចាមអារ៉ាមថា នាងបែកគ្នាជាមួយមិត្តប្រុសហើយ។
ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះតារាស្រីវ័យ៤២ឆ្នាំ បានចេញមកឆ្លើយសំណួរដើម្បីជម្រះមន្ទិលដោយធ្វើការបដិសេធមិនឆ្លើយអំពីទំនាក់ទំនងជាមួយមិត្តប្រុស Tong Twopee ថា «ឥឡូវនេះខ្ញុំចង់ផ្ដោតលើខ្លួនឯង រវល់នឹងមុខជំនួញដែលខ្ញុំកំពុងធ្វើ ហើយខ្ញុំក៏ចាប់ផ្ដើមរៀនលេង TikTok ពេញមួយថ្ងៃ ខ្ញុំរវល់តែនឹងខ្លួនឯង ខ្ញុំមិនឯកាទេ ហើយក៏មិនចង់និយាយថាមិនសប្បាយចិត្ត»។
យ៉ាងណា ចំពោះសុខភាព និងរាងកាយស្គមស្គាំងគួរឲ្យភ្ញាក់ផ្អើល Ploy បានបង្ហើបថា «កន្លះឆ្នាំមកនេះ ខ្ញុំមានបញ្ហាសុខភាពធ្ងន់ធ្ងរ រហូតដល់ហូបបាយ ឬគេងមិនលក់ ពេលនេះខ្ញុំធូរស្បើយហើយ ប៉ុន្តែនៅតែស្ថិតក្នុងដំណាក់កាលដែលរោគសញ្ញាត្រូវតាមដានរៀងរាល់ ៣ ទៅ ៦ ខែម្តង គ្រូពេទ្យព្យាយាមឡើងទម្ងន់ ព្រោះអំឡុងពេលដំបូងនៃជំងឺខ្ញុំទាំង ៤៧ គីឡូក្រាម ពេលនេះខ្ញុំស្រកទម្ងន់ រហូតដល់ទម្ងន់ខ្ញុំឡើង៥គីឡូអរគុណអ្នករាល់គ្នាដែលបារម្ភ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទើបលក់វត្ថុប្រេនៗថ្ងៃមុន ឥលូវ Due ប្រកាសជួលហាងធ្វើក្រចក យកលុយសងបំណុល

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?