Connect with us

ព័ត៌មានជាតិ

ជួបកងទ័ពក្នុងស្រុកគិរីវង់ រដ្ឋមន្ត្រីការពារជាតិ ណែនាំឱ្យបង្កើនកិច្ចសហការល្អជាមួយប្រទេសជិតខាង

បានផុស

នៅ

ចុះជួបកម្លាំងកងទ័ពឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំឱ្យកងទ័ពបង្កើនកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសជិតខាង សំដៅកសាងបាននូវព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងឱកាសដឹកនាំប្រតិភូក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងកងវរសេនាតូចលេខ ៣៣៣ តំបន់ប្រតិបត្តិការសឹករងតាកែវ យោធភូមិភាគទី៣ នាថ្ងៃ​ទី២៥ ខែមីនា ឆ្នាំ២០២៥។ ដំណើរអញ្ជើញចុះសួរសុខទុក្ខនេះ គឺក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់កងកម្លាំងជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ តួយ៉ាងនាយ​ទាហាន​ នាយទាហានរង និងពលទាហានតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៃទិសយោធភូមិភាគទី៣ នាពេលនេះ។

បន្ថែមពីការបន្តធ្វើកិច្ចការល្អជាមួយប្រទេសជិតខាង លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាននៃវរសេនាតូចលេខ ៣៣៣ បន្តយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនរៀនសូត្រ គ្រប់មុខជំនាញផងដែរ។

បើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក ម៉ែន ចាន់ឌា មេបញ្ជាការកងវរសេនាតូចលេខ ៣៣៣ សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មានភាពល្អប្រសើរ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយអជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ដែលស្ថិតនៅជាប់នឹងព្រំដែន។ លោកវរសេនីយ៍ឯក បញ្ជាក់បន្ថែមថា អង្គភាពបានបន្តខិតខំដោះស្រាយរាល់បញ្ហាប្រឈមនានា ស្របតាមគោលការណ៍ឯកភាពគ្នា ​និងបានទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងបានរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ពិសេសការបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ប្រកបមុខរបរទទួលទានបានល្អប្រសើរ កសាងបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី និងការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រកបដោយភាពម៉ឺងមាត់។ ភ្ជាប់នឹងការសរសើរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កងកម្លាំងកងវរសេនាតូចលេខ ៣៣៣ ត្រូវបន្តចូលរួមការពារសន្តិភាពឱ្យបានគង់វង្សទៅថ្ងៃអនាគត។

លោក ក៏បានក្រើនរំលឹកដល់នាយទាហាន ពលទាហានទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមទប់ស្កាត់គ្រឿងញៀន។

ជាការកត់សម្គាល់ នាយឧត្តមសេនីយ៍ ទៀ សីហា ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញទៅពិនិត្យមើលច្រកព្រំដែន ភ្នំដិន ដែលជាច្រកទ្វាអន្តរជាតិឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាមផងដែរ។ ច្រកព្រំដែនភ្នំដិន បានបម្រើឱ្យវិស័យសេដ្ឋកិច្ច និងទេសចរណ៍រវាងកម្ពុជា និងវៀតណាម ហើយបច្ចុប្បន្នច្រកព្រំដែននេះមានសកម្មភាពមមាញឹកក្នុងការផ្លាស់ប្តូរទំនិញ និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាការចេញចូលទៅវិញទៅមករវាងប្រជាជននៅជាប់ព្រំដែន ក្នុងការប្រកបមុខរបររកស៊ីចិញ្ចឹមជីវិត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម