Connect with us

ព័ត៌មានអន្ដរជាតិ

សាលក្រម​ លោក​ Yoon រំពឹង​នៅ​​ខែមេសា គឺមុនថ្ងៃចៅក្រម២​រូប​ផុត​អាណត្តិ​

បានផុស

នៅ

មានសេចក្តី​រាយការណ៍​​ថា ​សាលក្រម​​​​​របស់​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូងលើ​​​បណ្តឹង​​បណ្តេញ​ប្រធានាធិបតី​​​​ Yoon Suk Yeol ចេញ​ពីអំណាច​​ នឹង​ត្រូវ​​ប្រកាស​​​​​នៅ​ក្នុងខែ​​មេសា​​ខាងមុខនេះ ខណៈតុលាការ​​នេះ​​​​កំពុងមមាញឹក​ដោះស្រាយ​បណ្តឹង​​តូចៗ​ជា​ច្រើន​ទៀត។

ចៅក្រមតុលាការធម្មនុញ្ញកូរ៉េ​ខាងត្បូង​​ក្នុងអំឡុង​ពេលបើកសវនាការ​​​​សំណុំរឿង​លោក Yoon Suk Yeol។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សារ​ព័ត៌មានកូរ៉េខាងត្បូង Korea Herald ដែលយោងតាម​​សេចក្តីរាយការណ៍​ជាភាសាកូរ៉េផ្សាយ​​ក្នុង​គេហទំព័រ​​ News1 នៅថ្ងៃទី២៦ខែមីនា បានឲ្យដឹងថា តុលាការធម្មនុញ្ញកូរ៉េ​ដែលបាន​ធ្វើ​ការ​លើសំណុំ​រឿង​របស់​ ប្រធានាធិបតី Yoon Suk Yeol ដែល​បាន​​ព្យួរ​អំណាច​ អស់រយៈពេលជាងមួយខែ បន្ទាប់ពីបញ្ចប់សវនាការនៅថ្ងៃទី២៥​​ខែកុម្ភៈ អាចជំរុញការប្រកាសសាលក្រមរបស់ខ្លួន​រហូត​​ដល់ខែមេសា។

ចៅក្រម​​ទាំងប្រាំបីរូប​ បាននឹងកំពុងបើកកិច្ចប្រជុំពិភាក្សាស្ទើរតែរាល់ថ្ងៃ ប៉ុន្តែបាន​​ព្យាយាម​អូសបណ្តាល​ការប្រកាសសាលក្រមដែលមិនធ្លាប់មានពីមុនមក។

ក្នុងចំណោម​ចៅ​ក្រម​៦​រូប​​ដែល​​មាន​ឈ្មោះ​​​ក្នុង​តុលាការចាប់តាំងពីសំណុំរឿងចោទប្រកាន់របស់លោក Yoon ក៏ត្រូវបានបញ្ជូន​ទៅ​កាន់តុលាការ​កាលពីថ្ងៃទី១៤​ខែធ្នូ​ឆ្នាំ​២០២៤ ចៅ​ក្រុម​​៤​​រូប​​បាន​បោះឆ្នោត​​សម្រេចចិត្តជាឯកច្ឆ័ន្ទ​​ប្រឆាំង​ការ​​​​​ចោទ​ប្រកាន់​ទម្លាក់​​ប្រធានាធិបតីស្តីទី Han Duck-soo​ កាលថ្ងៃទី​​២៤ខែ​មីនា​​។

នៅក្នុងសាលក្រមចោទប្រកាន់របស់តុលាការលើនាយករដ្ឋមន្ត្រី និង​ជា​ប្រធានាធិបតីស្តីទី​ Han Duck-soo កាលពីថ្ងៃទី២៤ខែមីនា ចៅក្រមចំនួន ៥នាក់បានបោះឆ្នោតទម្លាក់សំណើ​របស់សភាដើម្បីចោទប្រកាន់​​លោក Han ខណៈដែល​ចៅ​ក្រម​ម្នាក់ បានបោះឆ្នោតគាំទ្រសំណើ​នោះ​ ហើយចៅក្រមពីររូប​ទៀត​បានបោះឆ្នោត​អនុប្បវាទ​​។ វា​ជា​ការ​សម្រេច​លើក​ដំបូង​លើ​ករណី​ចោទ​ប្រកាន់​ទាក់ទង​ផ្ទាល់​នឹង​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក​ថ្ងៃ​ទី៣​ខែ​ធ្នូ​របស់​លោក Yoon។

គិត​មក​ដល់​ម៉ោង​​៣រសៀល​ថ្ងៃទី​២៦​ខែមីនា តុលាការធម្មនុញ្ញ​មិនទាន់ផ្តល់សញ្ញាណាមួយថានៅពេលណាដែលខ្លួននឹងប្រកាសសាលក្រមរបស់ខ្លួនថាតើលោក Yoon នឹងត្រូវដកចេញឬអត់​នោះទេ​​។ កន្លង​មក តុលាការ​បាន​ប្រកាស​ជូន​ដំណឹងមុន​​ជា​ធម្មតា​អំពី​កាលបរិច្ឆេទ​ដែល​ខ្លួន​នឹង​ចេញ​សាលដីកា​ពីរ​ទៅ​បី​ថ្ងៃ​មុន​ សម្រាប់​ហេតុផល​សន្តិសុខ និង​ការ​រៀបចំ។

សម្រាប់សប្តាហ៍ទីបួនជាប់គ្នា ថ្ងៃទី២៨​ខែមីនា ត្រូវបានគេមើលឃើញថាជាកាលបរិច្ឆេទដែលទំនងបំផុត ប្រសិនបើតុលាការ​ធម្មនុញ្ញ​ត្រូវបន្តទៅមុខជាមួយនឹងការប្រកាសសាលក្រមក្នុងសប្តាហ៍នេះ។ តុលាការ​នេះ​​ នៅ​ពេលបើក​ដំណើរ​ការ​​​​ទទួលរឿងក្តីនេះ​ដំបូង​កាល​ថ្ងៃទី​២៦ខែ​ធ្នូ​២០២៤ បានចាត់ទុកសំណុំរឿង​​ចោទ​ប្រកាន់​លោក​ Yoon ថា​ជា​​កិច្ច​ការ​អាទិភាព​បំផុត​​។​

តាមសេចកី្តរាយការណ៍ របស់ Korea Herald ​ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះបណ្តឹងរដ្ឋធម្មនុញ្ញចំនួន៤០​ផ្សេងទៀតត្រូវបានកំណត់ពេលសម្រាប់សេចក្តីសម្រេចនៅថ្ងៃទី ២៧​ខែមីនា ដូច្នេះ​ទំនង​ណាស់​ដែលថា តុលាការនឹងមិន​អាច​ដោះស្រាយសំណុំរឿងដ៏សំខាន់បំផុតរបស់ខ្លួននៅថ្ងៃទី២៨ខែមីនានោះទេ​​។

មានការរំពឹងទុកថា សេចក្តីសម្រេចមួយអាចកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃទី២​ខែមេសា នៅតាមតំបន់មួយចំនួន ប្រហែលជានៅថ្ងៃទី៣ ឬ៤​ខែមេសា ដោយពិចារណាថា ពេលវេលាកំណត់គឺតឹងតែងបំផុតសម្រាប់ចៅក្រម២រូបនៅ​ក្នុងតំណែង​​​សមាជិកចៅ​ក្រម​ទាំង​៩រូប​ ដែលនឹងផុត​អាណត្តិ​នៅ​​ក្នុងខែ​មេសា​នោះដែរ​។

ប្រធានចៅក្រមស្តីទី Moon Hyung-bae និងចៅក្រម Lee Mi-son បញ្ចប់អាណត្តិនៅថ្ងៃទី១៨ខែមេសា។ ក្នុងឆ្នាំ ២០១៧​ សេចក្តីសម្រេចចោទប្រកាន់លើអតីតប្រធានាធិបតី Park Geun-hye បានកើតឡើងតែបីថ្ងៃមុនពេលប្រធានស្តីទី​ចៅក្រមតុលាការ​ធម្មនុញ្ញ​ចូលនិវត្តន៍៕​

FILE PHOTO: Impeached President Yoon Suk Yeol sits at his impeachment trial at the Constitutional Court on February 6, 2025 in Seoul, South Korea. Song Kyung-Seok/Pool via REUTERS/File Photo
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម