Connect with us

ជីវិតកម្សាន្ដ

Wang Xiaofei នៅតែរៀបចំមង្គលការ ទោះ សាន់ឆាយ ទើបទទួលមរណភាពក្ដី

បានផុស

នៅ

កាលពីថ្ងៃទី ២៦ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាអ្នកជំនួញ Wang Xiaofei និងភរិយារបស់គាត់ Ma Xiaomei នឹងនៅតែរៀបចំពិធីមង្គលការរបស់ពួកគេដូចការគ្រោងទុក ដោយមិនមានការប៉ះពាល់ចំពោះការស្លាប់របស់ Barbie Hsu ភ្លាមៗនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាណិជ្ជកររូបនេះ និង​មិត្តស្រីបាន​ចុះ​ហត្ថលេខា​រៀប​ការ ​កាលពីថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​មុន។ គូស្នេហ៍​មួយ​គូ​នេះ​គ្រោង​នឹង​រៀប​ការ​នៅ​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​២០២៥។ ពិធី​មង្គលការ​នេះ ​គ្រោង​ធ្វើ​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។ មិត្តភក្តិរបស់ Wang Xiaofei បាននិយាយថា នេះគ្រាន់តែជាពិធីជប់លៀងតូចមួយដែលចូលរួមដោយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារទាំងពីរ។ កូនទាំងពីររបស់អ្នកជំនួញ ក៏នឹងមកទីក្រុងប៉េកាំងដើម្បីចូលរួមផងដែរ។

ទោះបីជាយ៉ាងណា ព័ត៌មាន​នៃ​ពិធី​មង្គលការ​របស់អតីតស្វាមីសាន់ឆាយ បានទទួល​រងនូវ​មតិ​អវិជ្ជមាន និង​ការ​រិះគន់​ជា​ច្រើន​ពី​សាធារណជន។ មនុស្ស​ជា​ច្រើន​គិត​ថា​ លោក​គួរ​ពន្យារ​ពេល​រៀប​ការ​ បន្ទាប់​ពី​បាត់​បង់​អតីត​ភរិយា Barbie Hsu។ លើសពីនេះ កូនទាំងពីររបស់គាត់ ទើបតែជួបប្រទះនូវភាពតក់ស្លុតនៃការបាត់បង់ម្តាយរបស់ពួកគេ ដូច្នេះហើយ ទំនងណាស់ដែលថា ចិត្តសាស្ត្ររបស់ពួកគេនាពេលនេះ គឺមិនស្ថិតស្ថេរឬអាចថានៅមានអារម្មណ៍មិនសប្បាយចិត្ត។

Wang Xiaofei និង Barbie Hsu បានរស់នៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ មុនពេលសម្រេចចិត្តលែងលះ។ ប្ដី​ប្រពន្ធ​មាន​កូន​ពីរ​នាក់​រួម​គ្នា​ប្រុស​ស្រី។ កំឡុង​ពេល​នៅ​ជាមួយ​គ្នាអ្នកជំនួញរូបនេះតែងតែមាន​ពាក្យ​ចចាមអារ៉ាម​ជា​បន្តបន្ទាប់​ថា ​កំពុង​មាន​ស្នេហាជាមួយស្រីថ្មី ​និង​ជំពាក់​បំណុល​គេរាប់ពាន់ដុល្លារថែមទៀត។ ក្រោយមក សាន់ឆាយ ថែមទាំងត្រូវលក់ទ្រព្យសម្បត្តិមួយចំនួន ដើម្បីសងបំណុលជួសគ្រួសាររបស់ស្វាមី។

នៅខែកុម្ភៈ ឆ្នាំ ២០២៥​ Barbie បានស្លាប់បន្ទាប់ពីឆ្លងជំងឺផ្តាសាយតាមរដូវក្នុងប្រទេសជប៉ុន។ ដំណឹង​នេះ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​គ្រួសារ អ្នក​គាំទ្រ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ពេល​នោះ Wang Xiaofei បាន​ជិះ​យន្តហោះ​ទៅ​តៃវ៉ាន់​ភ្លាមៗ ដើម្បី​រៀបចំ​ពិធីបុណ្យ​សព​អតីត​ភរិយា។ យ៉ាង​ណា​មិញ រូបភាព​អ្នក​ជំនួញយំ​ស្រក់​ទឹក​ភ្លៀង ត្រូវ​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ចំអក។ មនុស្ស​ជា​ច្រើន​គិត​ថា​គាត់​ជា​មនុស្ស​ក្លែង​ក្លាយ ​ព្យាយាម​សម្ដែង​ជា​ស្វាមី​ល្អ​គួរ​ឲ្យស្រឡាញ់តែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណឹងទេ ការឈ្លោះប្រកែកគ្នាយ៉ាងរំជើបរំជួលសម្រាប់ការឃុំឃាំងកុមារ និងជម្លោះមរតក ក៏បានធ្វើឲ្យសាធារណជនងាកមកលើលោក Wang Xiaofei ផងដែរ។ យោងតាមបទប្បញ្ញត្តិទ្រព្យសម្បត្តិដែល Barbie Hsu បន្សល់ទុកនឹងត្រូវបែងចែករវាងស្វាមីបច្ចុប្បន្នរបស់នាងគឺ DJ Koo និងកូនពីរនាក់របស់ពួកគេ។

ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកុមារមិនទាន់ពេញវ័យ ឪពុកបង្កើតរបស់ពួកគេនឹងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ក្មេងទាំងពីររហូតដល់ពួកគេមានអាយុ១៨ ឆ្នាំ។ លោក Wang Xiaofei បាន​និយាយ​ថា បច្ចុប្បន្ន​លោក​មិន​មាន​គម្រោង​នាំ​កុមារ​មក​ទីក្រុង​ប៉េកាំង​វិញ​ទេ។ ផ្ទុយទៅវិញ កុមារនឹងនៅជាមួយជីដូនជីតារបស់ពួកគេ ហើយបន្តការសិក្សារបស់ពួកគេនៅតៃវ៉ាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន Gao Taiyu ប្រកាសចូលនិវត្តន៍ក្នុងអាយុ ៣៤ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម