ជីវិតកម្សាន្ដ
កុសុម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក
ពិធីការិនីកំពូលវោហារសព្ទ សុភ័ក្រ កុសុម៉ា ចេញសារចែករំលែកជាការឱ្យសាធារណជន មានការប្រុងប្រយ័ត្នចំពោះការទទួលទានក្តាម ខណៈក្រុមខ្លួនទើបតែទទួលទានក្តាមប្រៃក្រឡុកដែលទិញពីទីតាំងមួយនៅកំពង់សោមជុំគ្នា ហើយក៏ពុលជាក្រុម។

តាមរយៈសំណេរមុននេះ អ្នកនាង សុភ័ក្រ កុសុម៉ា បានរៀបរាប់ថា “ដំបូងឡើយ នាងខ្ញុំគិតថាមិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញ នាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោម ហើយចូលចិត្តញាំក្តាមប្រៃក្រឡុកល្បី”។
ក្តីបារម្ភនេះ ក៏ដោយសារតែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់អ្នកនាង បានទិញក្តាមប្រៃយកមកទទួលទានជុំគ្នាជាមួយក្រុមការងារ ខណៈ ៤ម៉ោងក្រោយពីទទួលទាន អ្នកនាង ព្រមនិងក្រុមការងារប្រហែល ៥នាក់ មានអាការៈរាគក្អួតមិនក្រោម ១០ដងនោះឡើយ។ មិនតែប៉ុណ្ណោះ ក៏មានអាការៈ វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលឱ្យចូលពេទ្យនាវេលាម៉ោង ៤ទាបភ្លឺ ខណៈមូលហេតុគឺមកពីពុលក្តាម ដោយការលាងសម្អាតមិនបានល្អ។
ពិធីការិនីល្បីឈ្មោះរូបនេះ បញ្ជាក់ថា ក្រុមខ្លួនចូលពេទ្យដល់ទៅ២ដង ទើបធូរស្រាលអាការៈទាំងនេះ។ ដោយហេតុនេះហើយ ទើបអ្នកនាងចេញសំណេរមួយនេះ គ្រាន់តែចង់ឱ្យសាធារណជនមានការប្រុងប្រយ័ត្នមុនទទួលទានក្តាមប្រៃ កុំឱ្យមានបញ្ហាដូចក្រុមខ្លួន។
កុសម៉ា ថា សរុបមកនាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួន សូមពង្រឹងជាមួយគុណភាពអនាម័យជាមុនសិនមុនលក់ជូនអតិថិជន ព្រោះថាសុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ។ ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និងនាងខ្ញុំ ហើយក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូពេទ្យទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែរអ្នកជំងឺយ៉ាងដិតដល់៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?