Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប ព្រមានដល់ពលរដ្ឋ ត្រូវទិញនិងត្រៀមស្តុកទុកសម្ភារៈចាំបាច់ ឲ្យហើយ

បានផុស

នៅ

សហភាពអឺរ៉ុប បានព្រមានឲ្យពលរដ្ឋប្រមាណ ៤៥០លាននាក់របស់ខ្លួន ត្រូវទិញនិងត្រៀមរបស់របរសំខាន់ៗស្តុកទុកឲ្យហើយ សម្រាប់ការប្រើប្រាស់រយៈពេលយ៉ាងតិច៧២ម៉ោង ដែលនេះគឺជាការត្រៀមលក្ខណៈសម្រាប់វិបត្តិដែលអាចកើតមានដូចជាគ្រោះមហន្តរាយធម្មជាតិ ជំងឺរាតត្បាត ការវាយប្រហារតាមអ៊ីនធឺណិត និងជម្លោះយោធាជាដើម។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ភារៈដែលត្រូវណែនាំឲ្យពលរដ្ឋទិញស្តុកទុកសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្នរយៈពេល៣ថ្ងៃនោះ រួមមានទឹកសុទ្ធ អាហារដែលមិនឆាប់ខូច ថ្នាំពេទ្យ ពិល ថ្ម ឆ្នាំងសាក ខោអាវរងា និងឧបករណ៍ចាំបាច់ផ្សេងៗទៀត។

ស្នងការ EU ទទួលបន្ទុកគ្រប់គ្រងវិបត្តិ អ្នកស្រី Hadja Lahbib បានថ្លែងកាលពីថ្ងៃពុធទី២៦ខែមីនាឆ្នាំ២០២៥ថា ការអំពាវនាវនេះ គឺឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដ៏ធំមួយ ដើម្បីពង្រឹងវិធានការត្រៀមខ្លួនរបស់ពលរដ្ឋនៅទូទាំងប្លុកនេះ។

អ្នកស្រី Hadja Lahbib​ (រូបថត៖ Getty)

ដ្បិតមិនចង្អុលចំឈ្មោះរុស្ស៊ី ប៉ុន្តែអ្នកស្រីបានសង្កត់ធ្ងន់ថា «ជម្លោះអ៊ុយក្រែន នៅតែគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ អស់រយៈពេលបីឆ្នាំនៅអ៊ុយក្រែន យើងបានឃើញសមរភូមិគ្រាប់បែក និងគ្រាប់កាំភ្លើង ដ្រូន យន្តហោះចម្បាំង លេណដ្ឋាន និងនាវាមុជទឹក។ ព្រោះតែរឿងនេះ សន្តិសុខអឺរ៉ុបរបស់យើងត្រូវបានគំរាមកំហែងដោយផ្ទាល់»។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីគូសបញ្ជាក់ថា «យើងមិនមែនស្លន់ស្លោអ្វីទេ ប៉ុន្តែយើងចង់ឲ្យប្រជាជនត្រៀមខ្លួន ហើយការត្រៀមខ្លួននេះទៀតសោត មិនមែនជាការសាបព្រោះការភ័យខ្លាចឡើយ តែវាជាគំនិតសមហេតុផលក្នុងពេលដែលយើងអាចកើតមានព្រឹត្តិការណ៍ណាមួយ»។

សូមជម្រាបថា គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រត្រៀមខ្លួនពេញលេញ របស់ EU ដែលព្យាយាមបង្កើនសមត្ថភាពឆ្លើយតបទៅនឹងវិបត្តិនៅទូទាំងរដ្ឋជាសមាជិក។ យុទ្ធសាស្ត្រគ្រប់គ្រងវិបត្តិ ក៏គ្រោងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សាលារៀននានានៅអឺរ៉ុបផងដែរ។

(រូបថត៖ Freepik)

តាមពិតទៅពាក់ព័ន្ធរឿងនេះ កាលពីសប្តាហ៍មុន ប្រទេសប៉ូឡូញ ក៏ជំរុញពលរដ្ឋរបស់ខ្លួនឲ្យទិញសម្ភារៈស្តុកទុកសម្រាប់ការប្រើប្រាស់ឲ្យបានយ៉ាងតិចបីថ្ងៃ ដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗរួចទៅហើយដែរ។

សេចក្តីប្រកាសនេះគឺចេញពីមាត់អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Wieslaw Lesniakiewicz ដោយលោកនិយាយថា «ពលរដ្ឋម្នាក់ៗត្រូវតែអាចរស់រានមានជីវិតយ៉ាងតិចបីថ្ងៃដោយគ្មានជំនួយពីរដ្ឋ ក្នុងករណីមានសង្គ្រាមឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត។ ពលរដ្ឋត្រូវស្តុកទុករបស់សំខាន់ៗដូចជា ទឹក ថ្នាំសង្កូវ ស្បៀងអាហារ និង Power Bank។ ប្រជាជនក៏គួរតែមានវិទ្យុទាក់ទង សម្រាប់ទំនាក់ទំនងក្នុងគ្រាអាសន្នផងដែរ»៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម