Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើង បាន​បញ្ជូន​ទ័ព​បន្ថែម​ចំនួន ៣ ០០០​នាក់​ទៅ​រុស្ស៊ី នៅ​ដើម​ឆ្នាំ​នេះ

បានផុស

នៅ

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បានរាយការណ៍នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែ​មីនា​នេះ​ថា កូរ៉េខាងជើង​បាន​​ដាក់​ពង្រាយទាហានប្រមាណ ៣ ០០០​នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីដើមឆ្នាំនេះ ដើម្បី​គាំទ្រ​ការ​ធ្វើ​សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

JCS បាន​ឲ្យ​ដឹង​ថា ទាហាន​ទាំង​នោះ​ត្រូវបានបញ្ជូនជាដំណាក់កាល​នៅ​ចន្លោះ​ពី​ខែ​មករា​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០២៥ ហើយ​ការដាក់ពង្រាយបន្ថែមទំនងជាកើត​មានបន្ត​ទៀត។ កងទ័ពទាំងនេះត្រូវបានគេជឿថាកំពុងផ្តល់ការគាំទ្រផ្នែកភស្តុភារ ដូចជា ការដឹកជញ្ជូនគ្រាប់រំសេវ និងការថែទាំសម្ភារៈបរិក្ខារ ជាជាងតួនាទីប្រយុទ្ធដោយផ្ទាល់។

ក្រៅ​តែ​ពី​ការ​ដាក់​ពង្រាយ​ទាហាន កូរ៉េ​ខាង​ជើង​​ក៏​បាន​បញ្ជូន​សព្វាវុធឲ្យ​ទៅ​រុស្ស៊ី​ផង​ដែរ ដូចជា​ គ្រាប់​​មីស៊ីល​ប៉ាលិស្ទិក​រយៈ​ចម្ងាយ​ខ្លី គ្រាប់រំសេវ ឧបករណ៍​បាញ់​កាំភ្លើងធំ​ទំហំ​១៧០​មិល្លិម៉ែត្រ និង​​ឧបករណ៍​​បាញ់​រ៉ុកកែត ជា​ដើម​។

JCS បាន​បញ្ជាក់​ថា ទាហាន​កូរ៉េខាងជើង​ចំនួន ៤ ០០០​នាក់ បាន​រង​របួស និង​ស្លាប់ នៅ​ក្នុងចំណោមទាហាន ១១ ០០​០​នាក់ដែលខ្លួនបានបញ្ជូន​ទៅ​ប្រទេសរុស្ស៊ី​កាល​ពី​ឆ្នាំ​មុន។

ការផ្លាស់ប្តូរនេះបង្ហាញពីការពង្រឹងទំនាក់ទំនងយោធា​កាន់​តែ​ជិត​ស្និទ្ធ​រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តាមរយៈការផ្ទេរអាវុធ និងកិច្ចព្រមព្រៀង​ការពារ​គ្នា​ទៅវិញទៅមក។ យោធាកូរ៉េខាងត្បូងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ដោយព្រមានពីផលប៉ះពាល់សន្តិសុខដែលអាចកើតមាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម