Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ​ប្រជាជនហ្គាហ្សា​ភៀសខ្លួន​ជាថ្មី ដោយត្រឹមមួយសប្តាហ៍មានជាង១៤ម៉ឺន​នាក់

បានផុស

នៅ

ការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានបន្តរយៈពេលប្រាំបួនថ្ងៃជាប់គ្នាសម្លាប់ប្រជាជន​ប៉ាឡេ​ស្ទីន​រាប់សិបនាក់ ខណៈដែលអង្គការសហប្រជាជាតិ ថាមានមនុស្សជាង១៤ម៉ឺន​នាក់ត្រូវបានផ្លាស់ទីលំនៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី២៧ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីន១៤២០០០ នាក់បានផ្លាស់ទីលំនៅដោយបង្ខំចាប់តាំងពីអ៊ីស្រាអែលបានបន្តសង្រ្គាមរបស់ខ្លួនម្ដងទៀតនៅលើតំបន់ហ្គាហ្សានៅថ្ងៃទី១៨ខែមីនា។ បើតាមភ្នាក់ងារនេះ មនុស្សជាច្រើននាក់កំពុងស្នាក់នៅតាមដងផ្លូវ ហើយត្រូវការអាហារ ទឹកស្អាត និងទីជម្រកជាចាំបាច់។

ក្នុងរយៈពេល១៤ម៉ោង ក្រសួងសុខាភិបាលនៅតំបន់​ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣៩នាក់ រួមទាំងកុមារនិង១២៤នាក់ បានរងរបួសនៅទូទាំងតំបន់ហ្គាហ្សា។ ការ​វាយ​ប្រហារ​ត្រូវ​​បាន​គេ​រាយការណ៍​នៅ​ទូទាំង​តំបន់​ហ្គាហ្សា​រួម​ទាំង​នៅ​ភាគ​ខាង​ជើង​នៃ​តំបន់ Jabalia ព្រម​ទាំងតំបន់ Khan Younis និង Rafah។ យោងតាម ​​OCHA របស់អង្គការសហប្រជាជាតិ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ទៀតត្រៀមជម្លៀសផងដែរ។

(រូបភាព៖ AP)

លើសពីចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិត OCHA បាននិយាយថា យ៉ាងហោចណាស់បុគ្គលិកជំនួយ៨នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានបន្តសង្គ្រាមកាលពីសប្តាហ៍មុន ដែលនាំឱ្យចំនួនមនុស្សសរុបដែលត្រូវបានសម្លាប់ចាប់តាំងពីការរំលោភបទឈប់បាញ់កើនដល់៣៩៩នាក់។

ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមឡើងវិញ យោធារបស់ខ្លួនបានចេញសេចក្តីជូនដំណឹងចំនួន៦លើក ដោយដាក់ប្រហែល១៥ភាគរយនៃតំបន់ហ្គាហ្សាស្ថិតនៅក្រោមការជម្លៀសខ្លួន។ ស្របពេលជាមួយគ្នានេះជំនួយមនុស្សធម៌ក៏កំពុងខ្វះខាត​យ៉ាងខ្លាំង​ដោយប្រព័ន្ធទឹកដែលនៅសេសសល់របស់ហ្គាហ្សាស្ថិតក្នុងគ្រោះថ្នាក់ ហើយនឹងដួលរលំទាំងស្រុង ប្រសិនបើការផ្គត់ផ្គង់ប្រេងឥន្ធនៈអស់ ខណៈការបិទផ្លូវដាក់ទណ្ឌកម្មរបស់អ៊ីស្រាអែលបានឈានដល់ថ្ងៃទី២៥មីនា​៕

(រូបភាព៖ AP)
(រូបភាព៖ Al Jazeera)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម