Connect with us

ព័ត៌មានជាតិ

វត្ថុបុរាណខ្មែរចំនួន២ ដែលគេលួចយកទៅលក់កាលពីជាង៥០ឆ្នាំមុន ត្រូវបានអាមេរិកប្រគល់ជូនកម្ពុជាវិញ

បានផុស

នៅ

វត្ថុបុរាណខ្មែរចំនួនពីរ ស្ថិតក្នុងរចនបទបាពួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបាន​គេលួចចេញ​ក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០ រសាត់អណ្ដែតទៅដល់សហរដ្ឋអាមេរិក ត្រូវបានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ប្រគល់ជូនកម្ពុជាវិញ តាមរយៈស្ថានទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានផ្សាយលើទំព័រហ្វេស​​ប៊ុកស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២ដុំ រៀបចំឡើងនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥(ពេលវេលានៅសហរដ្ឋអាមេរិក) ក្រោមវត្តមានលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកសុិក ជាមួយលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ នៅ​ការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

យ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូត មិនបានលំអិតថា វត្ថុបុរាណទាំងពីរនេះ នឹងត្រូវបញ្ជូនមកកម្ពុជា ក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយឡើយ។

គិត​ចាប់​ពី​ឆ្នាំ​១៩៩៦​រហូត​ដល់​ខែ ​កក្កដា ​ឆ្នាំ​២០២៤​ វត្ថុ​សិល្បៈ​ខ្មែរ​សរុប​ចំនួន​ ១០៩៨​ ដែល​ក្នុង​នោះ​ ៥៧១​ប្រគល់​ដោយ​សប្បុរជន​ និង​ ៥២៧ ​ប្រគល់​ដោយ​រដ្ឋាភិបាល​ ឬ ​ស្ថាប័ន​នានា​ ត្រូវ​បាន​ប្រគល់​មក​កម្ពុជា​វិញ​ពី​ប្រទេស​ចំនួន​១៥ ​ដូច​ជា​ សហ​រដ្ឋ​អាមេរិក​ បារាំង​ អូស្ត្រាលី​ អង់គ្លេស​ ថៃ​ ជប៉ុន ​ឥណ្ឌូនេស៊ី​ ហូឡង់ ​ស្វ៊ីស​ កាណាដា ​ដាណឺម៉ាក​ អាល្លឺម៉ង់​ ហុងគ្រី ​ណ័រវេស ​និង​ ចិន។​

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងក្នុងពិធីទទួលវត្ថុបុរាណរបស់កម្ពុជា ដែលទទួលបានពីសហរដ្ឋអាមេរិករៀបចំក្នុងខែសីហាឆ្នាំ២០២៤ថា  បើកម្ពុជាគ្មានសង្គ្រាម ក្រុមជនទុច្ចរិតមិនអាចលួចយកសម្បត្តិវប្បធម៌ដូនតាខ្មែរទៅលក់ឱ្យបរទេស ហើយព្រលឹងដូនតាខ្មែរក៏មិនត្រូវឃ្លាតឆ្ងាយពីប្រទេសកំណើតឡើយ។

កាលណោះ សម្ដេចធិបតី វាយតម្លៃថា សន្តិភាព គឺពិតជា មានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ សូម្បីតែគ្រួសារអាទិទេព ក៏ត្រូវការ នូវសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និង ឯកភាពជាតិ របស់កម្ពុជា ជាពិសេស បន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ, មានសុវត្ថិភាព សម្រាប់ការវិលត្រឡប់នៃអាទិទេព ដែលជានិមិត្តរូប នៃការបង្រួបបង្រួមដួងព្រលឹងខ្មែរ។

សម្តេច ហ៊ុន ម៉ាណែត ធ្លាប់អំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរនៅបរទេសទាំងអស់ សូមមេត្តាបន្តប្រគល់វត្ថុទាំងនោះដោយស្ម័គ្រចិត្តជូនមកកម្ពុជាវិញ ។ សម្ដេច ក៏អះអាងថា វត្ថុបុរាណដែលបរទេសប្រគល់ជូនមកកម្ពុជាវិញ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាច កាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម