ព័ត៌មានជាតិ
ផ្លូវទៅអន្លង់ផ្សោតកាំពី និងវត្តសសរ ១០០ ក្រាលកៅស៊ូបញ្ចប់ ១០០% ធ្វើដំណើរទៅមកកាន់តែងាយស្រួល
សមិទ្ធផលថ្មីស្ពានក្រគរ និងផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបសរ ក្នុងក្រុងក្រចេះ តភ្ជាប់ដល់ស្រុកសំបូរ ដោយឆ្លងកាត់ទៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីនិងវត្តសសរ ១០០ ត្រូវបានស្ថាបនាសាងសង់រួចរាល់បើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរខេត្តក្រចេះនៅព្រឹកនេះ។
ជាមួយសមិទ្ធផលថ្មីនេះដែរ បានលើកកម្ពស់សោភ័ណភាពទីរួមខេត្តក្រចេះ និងចូលរួមកាត់បន្ថយបញ្ហាចរាចរណ៍ ធ្វើឲ្យការធ្វើដំណើរពីតំបន់មួយទៅតំបន់មួយកាន់តែងាយស្រួលប្រសើរឡើង និងបានជួយជំរុញដល់វិស័យទេសចរណ៍ កសិកម្ម និងសេដ្ឋកិច្ចនៅមូលដ្ឋាន និងតំបន់ជិតខាងឲ្យកាន់តែរីកចម្រើនថែមទៀត។


ផ្លូវខេត្តលេខ ៣៧៧ ដើរតួយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ដោយបានតភ្ជាប់ទៅតំបន់អេកូទេសចរណ៍ធម្មជាតិ និងប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនរបស់ខេត្តនៅភាគឦសាន្តដូចជា៖ វត្តភ្នំសំបុក អន្លង់ផ្សោតកាំពី ទឹកជួរកាំពី ព្រះវិហារធំសរសរ ១០០ និងតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត។
លោក អ៊ុង ផល្លេ អភិបាលរងក្រុងក្រចេះបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកនេះថា ក្នុងនាមអាជ្ញាធរក្រុងនិងប្រជាពលរដ្ឋ ពិតជាមានសេចក្តីត្រេកអរចំពោះសមិទ្ធផលថ្មីនេះ មានស្ពាន និងផ្លូវលេខ ៣៧៧ ដែលរាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ពីសុខទុក្ខ និងការលំបាកក្នុងការធ្វើដំណើរកន្លងមក៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី