Connect with us

ព័ត៌មានអន្ដរជាតិ

BYD ​គ្រោងបង្កើនការលក់រថយន្ត​ទ្វេ​ដងឆ្នាំនេះ ដល់ ៨ សែន គ្រឿង

បានផុស

នៅ

ប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បាន​ឱ្យដឹងថា​ ក្រុមហ៊ុនកំណត់​គោលដៅ​បង្កើន​ការ​លក់រថយន្តរបស់​ខ្លួន​ទ្វេដង​នៅលើទីផ្សារ​អន្តរជាតិ​ ដល់ប្រមាណ ៨០០ ០០០ គ្រឿង នៅឆ្នាំ ២០២៥ ខណៈជម្នះ​លើចំណាត់ការពន្ធ​ដោយ​ផ្ដោត​លើ​​ការដំឡើង​រថយន្តក្នុងស្រុក​។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

នាយកប្រតិបត្តិ​ និងប្រធានក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD លោក Wang Chuanfu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Wang Chuanfu ដែលថ្លែង​ទៅកាន់អ្នកវិភាគ​ក្នុងអំឡុងការពិភាក្សាពីផែនការ​ចំណូលរបស់​ក្រុមហ៊ុន​ កាលពីថ្ងៃអង្គារ BYD ដែលបាន​លក់រថយន្ត​ ៤១៧ ២០៤ គ្រឿងលើទីផ្សារអន្តរជាតិ ក្នុង​ឆ្នាំ ២០២៤ ​រំពឹងថានឹងឃើញ​កំណើន​​ខ្ពស់​ក្នុងចំណែកទីផ្សារ​នៅ​អង់គ្លេស ដែល​ជាប្រទេស​បើកចំហ​សម្រាប់ផលិតផលចិន​។

លោកបាននិយាយថា ក្រុមហ៊ុនក៏មើលឃើញផងដែរ​នូវ​ «ឱកាសដ៏អស្ចារ្យ» ដើម្បីសម្រេច​បាន​ការ​រីកចម្រើនយ៉ាងឆាប់រហ័ស​ក្នុងបណ្តា​ប្រទេស​អាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ ដែលមាន​រដ្ឋាភិបាល និងប្រជាជន​ ស្វាគម​ចំពោះម៉ាកយីហោរបស់ចិន។

លោក Wang បានបន្ថែមថា ​ខណៈ​រដ្ឋាភិបាលនៅបរទេសដាក់បន្ទុក​ ឬដំឡើងពន្ធលើរថយន្តដែលផលិតនៅ​ចិន BYD គ្រោងនឹងរក្សាអត្ថប្រយោជន៍នៃការចំណាយរបស់ខ្លួន ដោយការទិញគ្រឿងបន្លាស់សំខាន់ៗពី​ចិន និងដំឡើងរថយន្ត​សម្រាប់​ទីផ្សារ​ក្នុង​តំបន់​។ ​

គួរគូស​បញ្ជាក់ថា​ BYD កំពុងនាំមុខលើ​ការពង្រីកខ្លួន​លើទីផ្សារអន្តរជាតិ​សម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន​ ​ដោយ​បើក​បន្ទប់តាំងបង្ហាញរថយន្ត​ជាច្រើន​ផ្សេងៗ​រាប់តាំងពីអូស្រ្តាលី រហូតដល់អាល្លឺម៉ង់។ ​កាលពីឆ្នាំមុន លោក Wang បាននិយាយថា BYD រំពឹងថាការនាំចេញនឹងជួយជំរុញប្រាក់ចំណេញរបស់​ក្រុមហ៊ុន​ ហើយ​ក្នុងអំឡុង​កិច្ចប្រជុំកាលពីថ្ងៃអង្គារ លោកបានប្រាប់អ្នកវិភាគថា លោករំពឹង​ពីប្រាក់ចំណេញភាគ​ច្រើន​ពី​ទីផ្សារក្រៅស្រុកចិន​របស់​ BYD។

លោក Wang បានបន្ថែមថា ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្រផ្ដាច់មុខ​នៅក្រៅប្រទេស។ ​បច្ចុប្បន្ន BYD កំពុងសាងសង់រោងចក្រមួយនៅ​ប្រេស៊ីល ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននៅខាងក្រៅប្រទេសចិន ​ក៏ដូចជា​នៅ​ថៃ ហុងគ្រី និងតួកគី ផងដែរ។

លើសពីនេះ លោក Wang បាននិយាយថា BYD មិនមានគម្រោងលក់រថយន្តរបស់​ខ្លួន​ទៅក្នុង​ប្រទេសកាណាដា និងសហរដ្ឋអាមេរិក ក្នុងរយៈពេលខ្លីនោះទេ ដោយសារ​បញ្ហា​ភូមិសាស្ត្រនយោបាយ។ ​កាណាដា និងសហរដ្ឋអាមេរិក ដាក់ពន្ធ ១០០ ភាគរយ លើរថយន្តអគ្គិសនីចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម