Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េ​ខាង​ត្បូង កើន​ឡើង​ដល់ ២៦​នាក់

បានផុស

នៅ

ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមនឹងភ្លើងឆេះព្រៃដ៏សាហាវបំផុត ដែល​មកទល់នឹងបច្ចុប្បន្ន មាន​ករណី​មនុស្ស​ស្លាប់​កើន​ឡើង​ដល់ ២៦​នាក់​ហើយ និងបង្ខំ​ឲ្យមានការជម្លៀស​អ្នកស្រុកជាង ៣៧ ០០០​នាក់។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លើង​បានលេបត្របាក់​នៅ​តំបន់ភាគអាគ្នេយ៍​​ស្ថិត​ក្នុង​ទីក្រុង Uiseong ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់តាំងពីថ្ងៃទី​២១​ខែមីនា​ឆ្នាំ​២០២៥ ដោយ​ផ្ទៃដីជាង ៣៣ ០០០​ហិកតាត្រូវបានឆាបឆេះ​ដែល​ជា​ហេតុការណ៍​ភ្លើងឆេះ​ដ៏​ធំបំផុត​មិន​ធ្លាប់​មាន​​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​​ប្រជាជាតិ​​អាស៊ី​មួយ​នេះ។ កំណត់ត្រាពីមុនគឺ​មាន​ការ​ឆាបឆេះ​នៅ​លើ​ផ្ទៃដី ២៤ ០០០​ហិកតា​កាលពី​ខែមីនាឆ្នាំ​២០០០។

អ្នក​ស្លាប់​ភាគច្រើន​គឺ​ជា​អ្នក​ស្រុក ប៉ុន្តែ​យ៉ាង​ហោច​ណាស់​អ្នក​ពន្លត់​អគ្គិភ័យ​​៣​​នាក់​​ក៏​បាន​បាត់បង់​ជីវិត​ផង​ដែរ។ ក្រុមមន្ត្រីបាននិយាយថា អ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យម្នាក់​បានស្លាប់ នៅពេលដែលយន្តហោះរបស់គាត់បានធ្លាក់នៅតំបន់ភ្នំ។

អាជ្ញាធរបានចល័តបុគ្គលិកសង្គ្រោះបន្ទាន់រាប់ពាន់នាក់ និងដាក់ពង្រាយឧទ្ធម្ភាគចក្រជាង ១២០​គ្រឿង ដើម្បីប្រយុទ្ធប្រឆាំងនឹង​អគ្គិភ័យ។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួតបានរារាំងដល់ប្រតិបត្តិការទប់ស្កាត់។

អគ្គិភ័យ​​បាន​បំផ្លាញ​​​ផ្ទះសម្បែង​ប្រជាជន រោងចក្រ យានជំនិះ និង​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំនួន។ នៅ​ទីក្រុង​ Uiseong សំណង់ប្រហែល ២០​ ក្នុងចំណោម ៣០​ នៅ​ឯ​ប្រាសាទ Gounsa ដែល​សាងសង់តាំង​តែ​ពី​សតវត្សទី​៧​មក​ម្ល៉េះ ត្រូវបាន​បំផ្លាញ​ខ្ទេច​​គ្មាន​សល់ នៅ​ក្នុង​ហេតុការណ៍​ភ្លើង​ព្រៃ​ដ៏​អាក្រក់​នេះ៕

(រូបថត៖ Getty)

ដោយ៖ ឈាង​

ចុចអាន៖ ធ្លាក់​ឧទ្ធម្ភាគចក្រ​ពន្លត់​អគ្គិភ័យ​​នៅ​កូរ៉េ​ខាង​ត្បូង ស្លាប់​អ្នក​បើក​ម្នាក់ ខណៈ​កំពុង​មាន​​ភ្លើង​ឆេះ​ព្រៃ​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣៥ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៦០ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម