Connect with us

ព័ត៌មានអន្ដរជាតិ

គ្រាន់​តែ​១​សប្តាហ៍​ បាញ់​សម្លាប់​នៅ​ទីសាធារណៈ​២​ដង​នៅ​អាមេរិក​​ លោក​ បៃដិន​ជំរុញ​សភា​អនុម័ត​ច្បាប់​គ្រប់​គ្រង​អាវុធ

បានផុស

នៅ

សហរដ្ឋ​អាមេរិក​​ដែល​ល្បី​ជា​បិតា​ប្រជា​ធិបតេយ្យ​លើ​​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថាជា​រឿយ​ៗ​មាន​ការ​បាញ់​ប្រហារ​សម្លាប់​ពលរដ្ឋ​តាម​ទី​សាធារណៈ​ជា​ញឹក​ញាប់ ហើយ​​​រាល់​ការ​បាញ់​ប្រហារ​ម្តង​ៗ​មនុស្ស​ជា​ច្រើន​បាន​ស្លាប់។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្តែង​គ្រាន់​តែ​​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ​មាន​ការ​​បាញ់​ប្រហារ​ពីរ​លើក​​បណ្តាល​ឲ្យ​​​​ជន​រង​គ្រោះបាត់​បង់​ជីវិត​សរុប​១៨​នាក់។

សេតវិមានបាន​និយាយ​​នៅ​ថ្ងៃ​អង្គារ​​ម្សិល​មិញ មួយ​ថៃ​បន្ទាប់​ពី​ការ​បាញ់​ប្រហារ​បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​លើក​ទី​២​ក្នុង​មួយ​សប្តាហ៍​ថា លោក​ប្រធាធិបតី​អាមេរិក ចូ បៃដិន បាន​ជំរុញ​ឲ្យ​សភា​​ឲ្យ​​ពន្លឿន​អនុម័ត​ច្បាប់​គ្រប់​គ្រង​អាវុធ និង​ប្រហែល​ជា​ចាត់​វិធានការ​ដោយ​ខ្លួន​លោក​ផ្ទាល់​ដើម្បី​បញ្ឈប់​ហិង្សា។​

ទីតាំង​ផ្សារ​ទំនើប​ដែល​ត្រូវ​បាន​បាញ់​ប្រហារ

អ្នក​ប្រជាធិបតេយ្យ​ម្នាក់​បាន​អំពាវ​នាវ​ឲ្យ​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ពីរ​ដែល​ត្រូវ​បាន​អនុម័ត​ដោយសភា​តំណាង​រាស្ត្រ​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ដែលនឹង​ពង្រីក​លើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​​អ្នក​ទិញ​អាវុធ។ លោកក៏​បាន​អំពាវ​នាវ​ឲ្យ​ហាម​ឃាត​ក្នុង​ការ​ប្រើ​អាវុធ​បែប​​វាយ​ប្រហារ។

លោក បៃដិន​ បាន​និយាយនៅ​​សេតវិមាន​​កាល​ពី​​ថ្ងៃ​អង្គារ​ថា ៖«ខ្ញុំ​មិន​ត្រូវ​រង់​ចាំ​ សូម្បី​តែ​មួយ​នាទី​ ធ្វើ​តែ​ម្នាក់​ឯង​មួយ​ម៉ោង ដើម្បី​​ចាត់​វិធាន​ការ​រួម​ដើម្បី​សង្គ្រោះ​អាយុជីវិត​នា​ពេល​អនាគត ហើយ​ខ្ញុំ​ជំរុញ​ឲ្យ​សហការី​របស់​ខ្ញុំ​នៅសភា និង​ព្រឹទ្ធសភា​ធ្វើ​សកម្មភាព»។

ដាក់​បាច់​ផ្កាគោរព​ដល់​ជន​រង​គ្រោះ

អ្នក​នាំ​ពាក្យ​សេតវិមាន​អ្នក​ស្រី Jen Psaki បាន​ប្រាប់​អ្នក​កាសែត​ថា លោក បៃដិន​ កំពុង​ពិចារណាលើ​ស៊េរី​នៃ​​វិធានការ​អនុវត្ត​ដើម្បី​ព្យាយាម​បញ្ឈប់​ហិង្សា​ដោយ​អាវុធ។ សកម្មភាព​បែប​នេះ​មិន​តម្រូវ​ឲ្យ​មាន​​​ការ​យល់​ព្រម​ពី​សភា​​ឡើយ។

លោក បៃដិន ដែល​បាន​កាន់​តំណែង​ប្រធានាធិបតី​កាល​ពី​ខែ​មករា បាន​សន្យា​ក្នុង​យុទ្ធនាការណ៍​ឃោសនា​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​របស់​លោក​​ដើម្បី​អនុម័ត​វិធានការ​សុវត្ថិភាព​កាំភ្លើង ប៉ុន្តែ​លោក​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ខែ​ដំបូង​លើ​រឿង​វ៉ាក់សាំង​ចាក់​ការពារ​កូវីដ-១៩។

ដាក់​បាច់​ផ្កាគោរព​ដល់​ជន​រង​គ្រោះ

កាល​ពី​ថ្ងៃ​ចន្ទ ខ្មាន់កាំ​ភ្លើង​ម្នាក់​បាន​​បាញ់​សម្លាប់​មនុស្ស​១០​នាក់​នៅ​ផ្សារ​ទំនើប Colorado មួយ​កន្លែង ដែល​ករណី​បាញ់​សម្លាប់​នេះ​​ទើប​តែ​៦​ថ្ងៃ បន្ទាប់​ពី​មនុស្ស​៨​នាក់​ត្រូវ​បាន​បាញ់​សម្លាប់​នៅ​តំបន់ Atlanta។

ការ​បាញ់​សម្លាប់​នៅ​ទី​សាធារណៈ​ទាំងពីរនេះ​បានក្លាយ​ជា​សម្ពាធ​លើ​លោក​ប្រធានាធិបតី ចូ បៃដិន​ ឲ្យ​ចាត់​វិធាន​ការ​តាម​ការ​សន្យា​របស់​លោក។

ក្រុម​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ពី​ការ​បាញ់​ប្រហារ

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់ RAND Corp បង្ហាញ​ថា សហរដ្ឋ​អាមេរិក​​មាន​អត្រាជន​ស៊ីវិល​កាន់កាំភ្លើង​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​ និង​អត្រា​អ្នក​ស្លាប់​ដោយកាំភ្លើង​​​ក៏​ខ្ពស់​ជាង​បណ្តា​ប្រទេស​អ្នក​មាន​ដែរ។

តាម​ប្រភព​ចង​ក្រងរបស់ Gun Violence Archive បង្ហាញ​ថា ​អ្នក​ស្លាប់​ដោយ​សារ​កាំភ្លើង​បាញ់​ប្រហារ​កាល​ពី​ឆ្នាំ​មុន​គឺ​៤៣០០០​នាក់​នៅ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ​
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤៤ នាទីutes មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ២ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៣ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម