ជីវិតកម្សាន្ដ
តួចិន Hans Zhang វិលមកវិញ ប្រាប់ហេតុផលបាត់ខ្លួន៣ឆ្នាំពីអាជីព
យោងតាម QQ កាលពីពេលថ្មីៗនេះ តារាសម្តែង Hans Zhang បាននិយាយពន្យល់ពីមូលហេតុដែលបាត់ខ្លួនពីបណ្តាញសង្គម ហើយឈប់សម្តែងអស់រយៈពេល ៣ ឆ្នាំ។ កន្លងមក មហាជនគិតថា តារាសម្ដែងត្រូវបានហាមប្រាមពីបណ្តាញសង្គម ប៉ុន្តែលោកបញ្ជាក់ថា លោកចង់កែតម្រូវស្ថានភាពរបស់ខ្លួន និងកំពុងស្ថិតក្នុងដំណើរការព្យាបាលរបួសបាក់ឆ្អឹងពីគ្រោះថ្នាក់។
តួឯកប្រុសក្នុងរឿង «Fateful Love» បានចែករំលែកថា ស្ថានភាពបច្ចុប្បន្នរបស់គាត់នៅតែល្អ ចំណែកឯការបាត់ខ្លួនពីអាជីពសិល្បៈគឺណ្ដាលមកលោកចង់ពិនិត្យមើលដំណើរអាជីពរបស់ខ្លួន និងស្វែងរកទិសដៅថ្មី។ ជាពិសេស លោកចង់សិក្សាបន្ថែម ពោលគឺចំណេះដឹងដើម្បីបង្កើតស្នាដៃឲ្យបានល្អប្រសើរ។ លើសពីនេះ លោកបានមកចែករំលែកទៀតថា ដោយសារកន្លងមកលោកធ្លាប់ជួបឧបទ្ទវហេតុបណ្តាលឲ្យបាក់ឆ្អឹង ហើយត្រូវការពេលវេលាសម្រាក និងព្យាបាលឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ការចែករំលែករបស់តារាចិនរូបនេះ មិនទទួលបានការអាណិតអាសូរជាសាធារណៈឡើយ។ ទស្សនិកជនជាច្រើនគិតថា Hans Zhang កំពុងសម្តែងគួរឲ្យគេអាណិត។ ម៉្យាងវិញទៀត មហាជនជាច្រើនបានរំឮកពីរឿងអាស្រូវរបស់តារាប្រុសរូបនេះ កាលពីអតីតកាល ហើយគិតថាលោកជាសិល្បករអសីលធម៌ ដែលត្រូវហាមមិនឲ្យប្រឡូកក្នុងអាជីពសម្ដែង។
កាលពីពេលកន្លងទៅ Hans Zhang បានបង្កគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបើកបរ រថយន្តទំនើបរបស់តារាសម្ដែងបានអូសមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដោយបណ្ដាលឲ្យរងរបួសធ្ងន់។ ឧបទ្ទវហេតុនេះត្រូវបានថតជាប់ដោយកាមេរ៉ាឃ្លាំមើល ប៉ុន្តែលោកបានផ្តល់សំណងដល់ជនរងគ្រោះ និងបិទបាំងហេតុការណ៍ដែលខ្លួនបានបង្ក។
ក្រៅពីនេះ ភាពយន្តរឿង Gentlemen of East 8th ដែលនិពន្ធ និងផលិតដោយ Hans Zhang និងសម្តែងដោយលោក បានទទួលប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ ខ្សែភាពយន្តនេះត្រូវបានរងការរិះគន់ និងបន្សល់ទុកតែពិន្ទុ ២.២/១០ ដែលជាពិន្ទុទាបបំផុតក្នុងប្រវត្តិសាស្ត្រដែលមានអ្នកត្រួតពិនិត្យច្រើនជាង ២៧,០០០។
មិនតែប៉ុណ្ណោះ ភាពយន្តនេះត្រូវបានគេរិះគន់ថាមានព័ត៌មានលម្អិតអាក្រក់ និងប្រមាថច្រើន ដូចជាតួអង្គប្រុសសម្លឹងមើលដើមទ្រូងរបស់តួស្រី ឬឈុតជប់លៀងអាងហែលទឹកជាមួយនឹងសម្លៀកបំពាក់បញ្ចេញសាច់។ នៅក្នុងខ្សែភាពយន្តនេះ តួអង្គប្រុសតែងតែនិយាយលេងសើច និងចំអកលើរាងកាយមនុស្សស្រី ហើយនិយាយពាក្យប្រមាថផ្លូវភេទជាដើម។
ប៉ុន្មានឆ្នាំមកនេះ Hans Zhang មិនមានសំណាងក្នុងអាជីពរបស់គាត់ទេ។ គម្រោងភាពយន្តដែលផលិតដោយខ្លួនឯងមួយចំនួនត្រូវបានជាប់គាំងក្នុងការរឹតបន្តឹងលើតារាកូរ៉េ ហើយមិនត្រូវបានចាក់ផ្សាយ។ នៅខែមីនា ឆ្នាំ ២០២១ គម្រោង If You Are Peaceful That’s a Beautiful Day ត្រូវបានបដិសេធក្នុងការចាក់ផ្សាយដោយវេទិកាវីដេអូធំៗជាច្រើននៅក្នុងប្រទេសចិន ដោយបង្ខំឲ្យក្រុមការងារភាពយន្តបង្កើតទំព័រមើលភាពយន្តផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Wang Xiaofei នៅតែរៀបចំមង្គលការ ទោះ សាន់ឆាយ ទើបទទួលមរណភាពក្ដី

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?