ព័ត៌មានជាតិ
សហគមន៍ចំនួនពីរក្នុងខេត្តបាត់ដំបង បន្តទទួលការគាំទ្រ ក្នុងការដាំដុះបន្លែសរីរាង្គមិនប៉ះពាល់សុខភាព
ប្រជាសហគមន៍នៅស្រុកគោលដៅចំនួនពីរនៅក្នុងខេត្តបាត់ដំបង សប្បាយចិត្តចំពោះម្ចាស់ជំនួយ “IFAD” ដែលនៅតែបន្តយកចិត្តទុកដាក់ ក្នុងការជួយគាំទ្រដល់សហគមន៍ក្នុងការដាំដុះបន្លែសរីរាង្គ។
ប្រជាកសិករ ក្នុងសហគមន៍កសិកម្មចំនួន ២ នៅក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង បានសាទរចំពោះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់ម្ចាស់ជំនួយ “IFAD” និងថ្នាក់ដឹកនាំគម្រោងចំនួន ៣ ក្នុងនោះមាន (AIMS, ASPIRE-AT, និង SAAMBAT) ដែលប្រកាសថានឹងនៅតែបន្តជួយដល់សហគមន៍ក្នុងការបង្កើនផលិតកម្ម ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងគ្រួសារ។

តំណាងសហគមន៍បានលើកឡើងថា ការជួយគាំទ្របង្កើនផលិតកម្ម ការស្វែងរកទីផ្សារ រួមទាំងការជួយកសាងផ្លូវសម្រួលដល់ការដឹកជញ្ជូនកសិផលចូលក្នុងទីផ្សារ បានបង្កើនកម្រិតសេដ្ឋកិច្ចក្នុងគ្រួសារកសិករក្នុងសហគមន៍កាន់តែប្រសើរឡើង។
តំណាងសហគមន៍ទាំងពីរលើកឡើងប្រហាក់ប្រហែលគ្នា ក្នុងការបន្តឆន្ទៈខិតខំពង្រឹងការដាំដុះទាំងបរិមាណ និងគុណភាព និងស្តង់ដារអនាម័យខ្ពស់ក្នុងការប្រកួតប្រជែងលើទីផ្សារ ដើម្បីលើកកម្ពស់កសិផលឲ្យក្លាយជាបន្លែសិរីរាង្គជួយដល់សុខភាពមនុស្សទូទៅ ដោយមិនប្រឈមនិងផលប៉ះពាល់ដល់សុខភាព។



មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបងបានឲ្យដឹងថា ដំណើរការទស្សន:កិច្ចរបស់មន្ត្រីជាន់ខ្ពស់របស់អង្គការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៥។
តាមរយៈការចុះជួបផ្ទាល់ជាមួយកសិករដែលទទួលផលរបស់គម្រោងមានទីតាំងពីរផ្សេងគ្នា គឺនៅសហគមន៍ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល និងសហគមន៍ភូមិព្រែកឆ្តោរ ក្នុង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី