ព័ត៌មានជាតិ
អគរ នឹងដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញលើតម្រាយផ្លូវសំខាន់ៗ ៨ សាខា
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នឹងដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញលើតម្រាយផ្លូវសំខាន់ៗចំនួន ៨ សាខាសំខាន់ៗ នៅតាមរាជធានី-ខេត្ត ក្នុងគោលបំណងពង្រឹងអនុលោមភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងការដឹកជញ្ជូន ទំនិញឆ្លងកាត់ឱ្យកាន់តែប្រសើរ។

អគរ នឹងដាក់អនុវត្តសាកល្បង (Dry/Trial Run) ប្រព័ន្ធតាមដាន ការដឹកជញ្ជូនទំនិញ ដោយប្រើសៀលអេឡិចត្រូនិក អមជាមួយសៀលដែលកំពុងប្រើប្រាស់ជាធរមាន លើការដឹក ជញ្ជូនទំនិញឆ្លងកាត់ដើម្បីប្រមូលធាតុចូលជាមូលដ្ឋានក្នុងការត្រៀមដាក់ឱ្យអនុវត្តជាផ្លូវការ តាមតម្រាយផ្លូវនៃ អង្គភាពគយ និងរដ្ឋាករ។
ក្នុងនោះ តម្រាយផ្លូវ នៃអង្គភាពគយ និងរដ្ឋាករ ដែល អគរ នឹងដាក់អនុវត្តសាកល្បង មានដូចជា៖
- សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ
- សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិភ្នំពេញ
- ការិយាល័យគយ និងរដ្ឋាករបាវិត
- ការិយាល័យគយ និងរដ្ឋាករប៉ោយប៉ែត
- ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី
- ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ
- ការិយាល័យគយ និងរដ្ឋាករផែស្ងួត ហុង ឡេងហួរ
- ការិយាល័យគយ និងរដ្ឋាករផែស្ងួត តិច ស្រ៊ុន។

អាស្រ័យហេតុនេះ សូមសាធារណជន និងធុរជនពាក់ព័ន្ធទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមសហការ អនុវត្តឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ