Connect with us

ព័ត៌មានជាតិ

សង្ក្រាន្តវត្តដំបូកខ្ពស់ នឹងរៀបចំកម្មវិធីសប្បាយភាពជាច្រើន នៅដើមខែមេសា ខាងមុខនេះ

បានផុស

នៅ

រដ្ឋបាល​សង្កាត់​បឹងទំពន់​ទី ២ សហការ​ជាមួយ​គណៈកម្មការ​វត្ត​ដំបូក​ខ្ពស់ បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ដើម​ខែ​មេសា ចាប់ផ្ដើម​រយៈពេល ៣ ថ្ងៃ គឺ នៅ​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែ​មេសា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គ ខាន់ សុវណ្ណ ព្រះ​ចៅ​អធិការ​វត្ត​ដំបូក​ខ្ពស់ មាន​សង្ឃដីកា​ថា គណៈកម្មការ​វត្ត បាន​រៀបចំ​ទីតាំង​ជាច្រើន មាន​ទាំង​ទីតាំង​សប្បាយ​ភាព (តំបន់​ត្រជាក់) , ការ​ប្រគំ​តន្ត្រី និង​មាន​តារា​សម្ដែង​សិល្បៈ​ចូលរួម រួម​ជាមួយ​ទីតាំង​លេង​ល្បែង​កម្សាន្ត​បែប​ប្រពៃណី​ផង​ដែរ។

លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់​បឹងទំពន់​ទី ២ បាន​ឲ្យ​ដឹង​ថា សង្ក្រាន្ត​វត្ត​ដំបូក​ខ្ពស់ នៅ​សង្កាត់​បឹងទំពន់​ទី ២ ឆ្នាំ ២០២៥ នេះ នឹង​ចាប់ផ្ដើម​រយៈពេល ៣ ថ្ងៃ គឺ នៅ​ថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ៤ ខែ​មេសា​ខាងមុខ ដោយ​មាន​កម្មវិធី​កម្សាន្ត និង​សប្បាយ​ភាព​ជាច្រើន មិន​ខុស​ពី​ឆ្នាំ​ចាស់​ឡើយ។ ចំពោះ​ការ​ការពារ​សន្តិសុខ​សុវត្ថិភាព និង​របៀបរៀបរយ​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏​ត្រូវ​បាន​ធានា​ល្អ​ប្រសើរ​ផង​ដែរ ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច។

លោក​ចៅសង្កាត់​បន្ថែម​ថា ក្រៅពី​លេងល្បែង​ប្រជាប្រិយ យោង​តាម​សេចក្ដីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏បាន​ហាមប្រាម​មិន​អនុញ្ញាត​ឲ្យ​លេង​អ្វី​ប្រាសចាក​ពី​ល្បែង​ប្រពៃណី​នោះ​ដែរ ជាក់ស្ដែង​ដូចជា​ការ​លេង​គប់​ទឹក​តាម​ដង​ផ្លូវ អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ធ្វើ​ដំណើរ​ផង​ដែរ។

ប្រជាពលរដ្ឋ បាន​សម្តែង​ក្តី​រីករាយ​ចំពោះ​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នេះ​ឡើង​មក អាច​ឲ្យ​ពួកគាត់​ចូលរួម​លេង​កម្សាន្ត​ជាមួយ​កម្មវិធី​សប្បាយ​នានា​ជាច្រើន ដែល​អាជ្ញាធរ​រៀបចំ​ឡើង​មក​នៅ​ថ្ងៃ​ប្រារព្ធ​កម្មវិធី។ ទន្ទឹម​នោះ​ដែរ ពលរដ្ឋ ក៏បាន​ថ្លែង​អំណរ​អរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ខណ្ឌ ដែល​បាន​រៀបចំ​កម្មវិធី​ឲ្យ​ពួកគាត់​បាន​ចូលរួម​លេង​សប្បាយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ។

សូម​បញ្ជាក់​ថា នៅ​តាម​បណ្តា​មូលដ្ឋាន​សង្កាត់​នានា ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ក៏​មាន​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នេះ​ឡើង​មក​ដូចគ្នា​ផង​ដែរ គ្រាន់តែ​ជា​កម្មវិធី​តូច ឬ​ធំ តាម​លទ្ធភាព នៃ​ការ​រៀបចំ​របស់​ក្រុម​អាជ្ញាធរ ឬ​គណៈកម្មការ​រៀបចំ​ប៉ុណ្ណោះ។ កម្មវិធី​នេះ ជា​ពេលវេលា​អាច​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ពលរដ្ឋ​មកពី​គ្រប់ទិសទី​តំបន់ អាច​អញ្ជើញ​ចូលរួម​កម្សាន្ត​បាន​ដោយ​សេរី និង​រីករាយ៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម