ព័ត៌មានអន្ដរជាតិ
ឥណ្ឌាបញ្ជាឱ្យ Samsung បង់ពន្ធ និងពិន័យ ជាង ៦០០ លានដុល្លារ
ឥណ្ឌាបានបញ្ជាឱ្យក្រុមហ៊ុន Samsung និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននៅក្នុងប្រទេស បង់ពន្ធដែលនៅសល់ និងការផាកពិន័យរហូតដល់ ៦០១ លានដុល្លារ ចំពោះការគេចវេសពន្ធលើការនាំចូលឧបករណ៍ទូរគមនាគមន៍សំខាន់ៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការទាមទារនេះ គឺស្មើនឹងមួយភាគធំនៃប្រាក់ចំណេញសុទ្ធឆ្នាំមុន ចំនួន ៩៥៥ លានដុល្លារ ដែលក្រុមហ៊ុន Samsung រកបានក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារដ៏ធំបំផុតមួយសម្រាប់វិស័យអេឡិចត្រូនិក និងស្មាតហ្វូន។
ក្រុមហ៊ុន Samsung ដែលនាំចូលឧបករណ៍ទូរគមនាគមន៍ តាមរយៈបណ្តាញរបស់ខ្លួននៅឥណ្ឌា បានទទួលការព្រមាននៅឆ្នាំ ២០២៣ ចំពោះការបន្លំការនាំចូល ដើម្បីគេចវេសពីពន្ធ ១០ ភាគរយ ឬ ២០ ភាគរយ លើសមាសធាតុបញ្ចូនសេវាទូរស័ព្ទនៅលើអង់តែន។ Samsung បាននាំចូល និងលក់របស់ទាំងនេះ ទៅឱ្យក្រុមហ៊ុន Reliance Jio របស់មហាសេដ្ឋីទូរគមនាគមន៍ លោក Mukesh Ambani។
ក្រុមហ៊ុន Samsung បានជំរុញឱ្យអាជ្ញាធរពន្ធរបស់ឥណ្ឌាទម្លាក់ការត្រួតពិនិត្យ ដោយនិយាយថាសមាសធាតុនាំចូលរបស់ខ្លួនមិនជាប់ពន្ធនោះទេ ហើយថា មន្ត្រីឥណ្ឌាបានដឹងពីការអនុវត្តការចាត់ថ្នាក់ទំនិញរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរគយឥណ្ឌាបានជំទាស់នឹងការលើកឡើងរបស់នេះ ក្នុងបទបញ្ជាសម្ងាត់ថ្ងៃទី ៨ មករា ដែលមិនបង្ហាញជាសាធារណៈ ប៉ុន្តែបានឃើញដោយរ៉យទ័រ។ លោក Sonal Bajaj ស្នងការគយ បាននិយាយក្នុងដីកានោះថា Samsung បានបំពានច្បាប់របស់ប្រទេសឥណ្ឌា ដោយបង្ហាញឯកសារមិនពិតដោយដឹងខ្លួន និងមានចេតនា នៅចំពោះមុខអាជ្ញាធរគយ សម្រាប់ដំណើរការត្រួតពិនិត្យ
ក្រុមហ៊ុន Samsung ត្រូវបានអាជ្ញាធរបញ្ជាឱ្យបង់ប្រាក់សរុបចំនួន ៤៤,៦ ប៊ីលានរូពី (៥២០ លានដុល្លារ) ដែលរួមមានទាំងពន្ធមិនទាន់បង និងការពិន័យ ១០០ ភាគរយ ។ លើសពីនេះ មន្រ្តីប្រតិបត្តិចំនួន ៦ មកពី Samsung India កំពុងប្រឈមនឹងការផាកពិន័យសរុបចំនួន ៨១ លានដុល្លារ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី