Connect with us

កីឡា

លោក​ អេ ភូថង​ ផ្ដាំ​ទៅ​អ្នក​គាំទ្រ​កុំ​បារម្ភ​ចំពោះ​ ធឿន​ ធារ៉ា​ ទោះ​ខាន​យូរ​ក៏ដោយ

បានផុស

នៅ

លោក​ អេ​ ភូថង​ បាន​ផ្ដាំ​ទៅ​អ្នក​គាំទ្រ​ដល់​ ធឿន​ ធារ៉ា​ កុំ​បារម្ភ​ចំពោះ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ថ្ងៃ​ស្អែក​នេះ​ ព្រោះ​ខាន​យូរ​តែ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ពេញ​ល្អ​តែ​ម្ដង។​

រូបភាពលើហ្វេសបុក លោក អេ ភូថង

លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ លោក​ អេ ភូថង​ ថា​កូន​សិស្ស​របស់​លោក​ហ្វឹកហាត់​បាន​ ២សប្ដាហ៍​សម្រាប់​ត្រៀម​នូវ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជា​មួយ​កីឡាករ​អាមេរិក​ស្អែក​នេះ។​ បើ​ទោះ​ជា​ខាន​យូរ​ ប៉ុន្តែ​មិន​ជា​ឧបសគ្គ​សម្រាប់​ ធារ៉ា​ ដែលជា​កីឡាករ​លំដាប់​ និង​មាន​អាវុធ​ក្បាច់​ស្នៀត​គ្រប់គ្រាន់​ហើយ។​

គ្រូ​ប្រដាល់​ល្បីឈ្មោះ​រូប​នេះ​បន្ថែម​ទៀត​ថា​ រាល់​ការ​ប្រកួត​សំខាន់ៗ​គឺ​លោក​តែងតែ​នៅ​ជា​មួយ​សិស្សៗ​ជា​និច្ច​ ដូច​ជា​ស្វែងយល់​ពី​ដៃគូ​ និង​ការ​បោះ​ប្លង់​ឲ្យ​វាយ​ជា​ដើម​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ​ផ្សេងៗ។​​ លោក​មើល​ត្រឹម​ ១-២​ទឹក​គឺ​ដឹង​ពី​សមត្ថភាព​ដៃគូ​ និង​ត្រូវ​ប្រើ​ក្បាច់​អ្វី​ទប់ទល់​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ធឿន​ ធារ៉ា

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ធឿន​ ធារ៉ា​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​​នៅ​សង្វៀន​ថោន​ ថ្ងៃ​ទី២៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ឯ​ខេត្ត​សៀមរាប​។​ ធារ៉ា​ នឹង​ត្រូវ​ប៉ះ​កីឡាករ​ Maximiliano Cruz លើ​ប្រភេទ​ទម្ងន់​ ៧៣គីឡូក្រាម​ដោយ​ប្រកួត​លក្ខណៈ​ ៣ទឹក៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម