Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង ប្រើ AI ធ្វើ​ទំនើបកម្ម​ដ្រូន​អត្តឃាត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍​ទី​២៧​ខែ​មីនា​នេះ​ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចុះ​ត្រួតពិនិត្យដោយផ្ទាល់នូវការសាកល្បង​​ដ្រូន​​អត្តឃាត ដែល​បាន​ប្រើប្រាស់​​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI)។

លោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសាកល្បងនេះ ត្រូវបានធ្វើឡើងដោយយោធាកូរ៉េខាងជើង ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ដើម្បីធ្វើទំនើបកម្មសមត្ថភាពប្រយុទ្ធរបស់ប្រទេសតាមរយៈបច្ចេកវិទ្យាទំនើប។ លោក គីម បាន​លើក​ឡើង​ថា បច្ចេកវិទ្យា​គ្រប់គ្រងគ្មានមនុស្សបើក និងសមត្ថភាព AI ត្រូវតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍ​អាវុធ។

យោងតាម ​​KCNA ដ្រូន​ដែលដំណើរការដោយ AI បានកំណត់អត្តសញ្ញាណ និងវាយប្រហារ​ចំ​​គោលដៅ​ល្អ​​​​យ៉ាង​​ជោគជ័យ ដោយ​មិន​ចាំ​បាច់​​ការ​បញ្ជា​ផ្ទាល់ពីមនុស្ស​នោះ​ទេ។ ដ្រូន​ទាំង​នេះ ត្រូវបានរចនាឡើងសម្រាប់ទាំងបេសកកម្មឈ្លបយកការណ៍ និងវាយប្រហារ ដោយបង្កើនសមត្ថភាពរបស់​កូរ៉េខាងជើងក្នុងការអនុវត្តការវាយប្រហារពីចម្ងាយលើទីតាំងសត្រូវ។

ក្នុងអំឡុងពេលនៃការសាកល្បង លោក គីម បានសរសើរ​ដ្រូន​របស់​ខ្លួន​ថា​មាន «ការរីកចម្រើន​ខ្លាំង» នៅក្នុងសង្គ្រាមទំនើប ដោយសង្កត់ធ្ងន់លើសក្តានុពលរបស់ពួកវា​ក្នុងការពង្រឹងសមត្ថភាពការពារ​ប្រទេស។ លោកបានជំរុញអ្នកវិទ្យាសាស្ត្រយោធា​ឲ្យ​ពន្លឿនការស្រាវជ្រាវ និងផលិត​ដ្រូន​បែបនេះ ដើម្បីពង្រឹងការរារាំងរបស់កូរ៉េខាងជើងប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមាន។

(រូបថត៖ KCNA)

កាលបរិច្ឆេទ និងទីតាំងពិតប្រាកដនៃការសាកល្បង​ដ្រូន​នេះមិនត្រូវបានបង្ហាញ​ឲ្យ​ដឹងនោះទេ ប៉ុន្តែអ្នកវិភាគបានលើកឡើងថា ការអភិវឌ្ឍ​ស្របតាមយុទ្ធសាស្ត្រយោធាដ៏ទូលំទូលាយរបស់កូរ៉េខាងជើង ក្នុងការវិនិយោគលើប្រព័ន្ធប្រយុទ្ធគ្មានមនុស្សបញ្ជា ដោយ​មានបំណងយកឈ្នះលើភាពទន់ខ្សោយនៅក្នុងកងកម្លាំងយោធា​​ហួស​សម័យកាល​របស់ខ្លួន ដូចជា កង្វះបច្ចេកវិទ្យាទំនើប ឬធនធានមានកំណត់ ជា​ដើម។ យុទ្ធសាស្ត្រនេះជួយ​ឲ្យ​ពួកគេធ្វើទំនើបកម្មយោធា ខណៈពេលដែលជៀសវាងការចំណាយខ្ពស់ទាក់ទងនឹងអាវុធ និងឧបករណ៍​​ដែល​មិន​មែន​ជា​នុយក្លេអ៊ែរ។

ការបង្ហាញអាវុធដែលដើរដោយ AI ចុងក្រោយនេះ បានធ្វើ​ឲ្យ​មានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញសន្តិសុខក្នុងតំបន់ ចំពេល​ដែល​កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ បើទោះបីជាមានទណ្ឌកម្មអន្តរជាតិខ្លាំងក៏ដោយ។ ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្មណ៍ចំពោះសមត្ថភាពធ្វើសង្គ្រាម​​​របស់​ដ្រូន​​កូរ៉េ​ខាង​ជើង ដោយព្រមានថា ការរីកចម្រើនបែបនេះអាចបង្កការគំរាមកំហែង​យ៉ាង​​ធំ​​ដល់ស្ថិរភាពក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ កូរ៉េ​ខាង​ជើង ត្រៀម​នាំ​ចេញ​ដ្រូន​​​ទៅ​លក់​ឲ្យ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម